Sunday, August 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ ក្រោយចោរចង្អុលកន្លែងចំៗ

សមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ ក្រោយចោរចង្អុលកន្លែងចំៗ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ បាននាំជនសង្ស័យដែលកាច់សោកម៉ូតូលួច មកចង្អុលលបង្ហាញទីតាំងដែលយកម៉ូតូលួច បានមកដាក់បញ្ចាំ នៅចំណុចផ្ទះលេខ៤C ផ្លូវលេខ១៨៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន ហើយសមត្ថកិច្ចដកហូតម៉ូតូជាច្រើនគ្រឿង។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយលោកបានបញ្ចាក់ឱ្យដឹងថា មុននឹងមកឆែកទីតាំងខាងលើ គឺថាកម្លាំងជំនាញរបស់លោកបានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោកម៉ូតូបាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។

ប្រភពដដែលបានឱ្យដឹងបន្តថា សមត្ថកិច្ចបានរឹបអូសម៉ូតូចំនួន១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានី ដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះអត់ឯកសារ និងខ្លះទៀតអាចជាផលចោរកម្ម។ ចំណែកម្ចាស់ទីតាំងត្រូវសមត្ថកិច្ចយកទៅសួរនាំផងដែរ៕

RELATED ARTICLES