Sunday, August 24, 2025
Homeតារាខ្មែរចោម ច័ន្ទ កាន់តែស្រស់ស្អាត និងជោគជ័យមុខជំនួញ ក្រោយបែកស្នេហ៍បុរសបារាំង

ចោម ច័ន្ទ កាន់តែស្រស់ស្អាត និងជោគជ័យមុខជំនួញ ក្រោយបែកស្នេហ៍បុរសបារាំង

បន្ទាប់ពីបែកស្នេហ៍ជាមួយបុរសជនជាតិបារាំង រួចមក គេកត់សម្គាល់ឃើញថា តារាហ្វេសប៊ុក និងអ្នកលក់ឡេល្បីឈ្មោះមួយរូប គឺអ្នកនាងចោម ច័ន្ទ កាន់តែមានរូបសម្រស់ស្រស់ស្អាតឡើងៗហើយពេលនេះខណៈ ឯមុខជំនួញទៀតសោត កាន់តែជោគជ័យលើសការរំពឹងទុក។

បើតាមសាច់ញាតិអ្នកនាង ចោម ច័ន្ទ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឥឡូវនេះបងស្រីខ្លួនមិនទាន់បានគិតគូ ឬបើកភ្លើងខៀវទទួលយកបុរសថ្មីមកស្អំបេះដូងនោះទេ ដោយសារតែរវល់ជាមួយមុខជំនួញអចលនទ្រព្យនៅខេត្ត និងមុខជំនួញគ្រឿងសម្អាងថែរក្សាសម្រស់បុរសនារីស្ទើរតែរកពេលទំនេរគ្មានទេ។

អ្វីដែលពិសេសនោះ ឆាប់ៗខាងមុខនេះ អ្នកនាងចោម ច័ន្ទ ត្រៀមនឹងនាំចូលផលិតផល៤ប្រេន មកពីប្រទេសថៃ មកចែកចាយនៅកម្ពុជា និង១៥ប្រទេសផ្សេងទៀត។ ចំពោះដើមទុនក្នុងការនាំចូលទាំង៤ប្រេននេះដែរ គឺអ្នកនាងចោម ច័ន្ទ ចាយដើមទុនរាប់លានដុល្លារឯណោះ។

រីឯរូបសម្រស់របស់អ្នកនាងចោម ច័ន្ទ កាន់តែស្រស់ស្អាតនិងក្មេងជាងវ័យ ក្រោយបែកស្នេហ៍បុរសជនជាតិបារាំង ដោយសារតែបងស្រី ដេនី ក្វាន់ រូបនេះ ឧស្សាហ៍ហាត់ប្រាណទទួលទានអាហារឲ្យទៀងទាត់ពេលវេលា។

មួយវិញទៀត អ្វីដែលពិសេស គឺអ្នកនាងចោម ច័ន្ទ ទទួលទានខូលេជេនអ្នកនាងលក់រាល់ថ្ងៃទើបធ្វើឲ្យស្បែកភ្លឺថ្លាស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។

សាច់ញាតិអ្នកនាងចោម ច័ន្ទ បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះមិនខ្វះទេកំលោះៗដែលមានរូបរាងសង្ហាតាមសុំស្នេហ៍ចោម ច័ន្ទ ក្រោយបែកស្នេហ៍បុរសជនជាតិបារាំងនោះ គឺមានទាំងខ្មែរ និងបរទេស ដោយពួកគេម្នាក់ៗរង់ចាំតែអ្នកនាងបើកភ្លើងខៀវតែប៉ុណ្ណោះ គេនឹងចូលខ្លួនមកភ្ជាប់ស្នេហ៏ភ្លែតជាមិនខាន៕

RELATED ARTICLES