Sunday, August 24, 2025
Homeព័ត៌មានជាតិថៅកែប៉ុស្ដិ៍លេខ៥ ត្រៀមសម្ពោធហាងកាត់ដេសម្លៀកបំពាក់ម៉ាក 5Star នៅកម្ពុជា

ថៅកែប៉ុស្ដិ៍លេខ៥ ត្រៀមសម្ពោធហាងកាត់ដេសម្លៀកបំពាក់ម៉ាក 5Star នៅកម្ពុជា

កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ហាងកាត់ដេរ ចៅឃុន ឬ Chao Khun Tailer ដែលជាហាងផលិតសំលៀកបំពាក់ម៉ាក 5Stars ដ៏ល្បីរបស់ប្រទេសថៃ បានធ្វើពិធីក្រុងពលីរៀបចំហាងយ៉ាងអធឹកអធម ដើម្បីឈានទៅបើកសម្ពោធជាផ្លូវការក្នុងពេលខាងមុខ។ នេះគឺជាហាងដ៏ល្បីដែលជាអ្នកច្នៃឈុត 5Stars ឈុតលំដាប់នេះ ១កំប្លេ មានតម្លៃរហូតដល់១២០០០ដុល្លារសហរដ្ឋអាមេរិកឯណោះ។

លោក សុផាក់ឆៃ វិរៈភុជុង្គ ម្ចាស់ហាងកាត់ដេរចៅឃុន ដែលជាអគ្គនាយកប៉ុស្តិ៍លេខ៥ ផង បានថ្លែងឲ្យដឹងថា មកទល់ពេលនេះ ហាងចៅឃុន ដ៏ល្បីនេះ បានដំណើរការនៅក្នុងប្រទេសថៃ ប្រមាណជា៦០ឆ្នាំហើយ ដោយមុនមកដល់កម្ពុជា ហាងនេះក៏មានវត្តមាននៅក្នុងបណ្ដាប្រទេសមួយចំនួនផងដែរ។

លោកបន្តថា ការសម្រេចបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជានេះ គឺបន្ទាប់ពីយល់ឃើញថា ប្រជាជនកម្ពុជាមួយចំនួន ក៏និយមប្រេនដ៏ល្បី និងមានតម្លៃមួយនេះផងដែរ និងម្យ៉ាងគឺចង់រួមចំណែកជួយសម្រួលដល់បងប្អូនខ្មែរ ពិសេសអ្នកដែលនិយមស្លៀកសម្លៀកបំពាក់ទម្រង់ 5Stars កុំឱ្យធ្វើដំណើរហោះហើរវែងឆ្ងាយក្នុងការទៅទិញសម្លៀកបំពាក់ដល់ក្រៅប្រទេសនោះផង ទើបលោកសម្រេចបោះទុនបើកសាខាផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី សិរិណាត់ ស៊ូងប្រាសិទ អ្នកគ្រប់គ្រងទូទៅហាងចៅឃុនកាត់ដេរនៅកម្ពុជា បញ្ជាក់ថា ពិធីក្រុងពលីនេះ នឹងបង្ហាញជាមុនសិនថា សំលៀកបំពាក់ប្រេន 5Stars ដែលក្នុងប្រទេស ជាពិសេសអ្នកក្នុងឋានៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមានៗ និងតារាល្បីៗ និយមប្រើ នឹងត្រៀមបើកសម្ពោធនៅកម្ពុជា ក្នុងពេលខាងមុខ។

អ្នកស្រី សិរិណាត់ ស៊ូងប្រាសិទ អ្នកគ្រប់គ្រងទូទៅហាងចៅឃុនកាត់ដេរនៅកម្ពុជា បញ្ជាក់ថា ពិធីក្រុងពលីនេះ នឹងបង្ហាញជាមុនសិនថា សំលៀកបំពាក់ប្រេន 5Stars ដែលក្នុងប្រទេស ជាពិសេសអ្នកក្នុងឋានៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមានៗ និងតារាល្បីៗ និយមប្រើ នឹងត្រៀមបើកសម្ពោធនៅកម្ពុជា ក្នុងពេលខាងមុខ។

អ្នកស្រីបញ្ជាក់ថា ទីតាំងដែលនឹងដំណើរការនៅផ្ទះលេខ៣៤ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នេះ រំពឹងថា នឹងទទួលជោគជ័យមិនអន់ជាងសាខានៅក្នុងប្រទេសផ្សេងនោះទេ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនក៏និយម និងស្គាល់ប្រេនល្បីល្បាញនេះជាច្រើនឆ្នាំរួចទៅហើយ៕

RELATED ARTICLES