ភ្នំពេញ ៖ សិល្បករ សម្តែងល្ខោនខោលម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេង នៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០២០ ។

តាមប្រភពក្រុមគ្រួសារសពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ធី ហុងលី អាយុជាង២០ឆ្នាំ មុខរបរជាយោធា ឋានន្តរស័ក្តិព្រិន្ទបាលឯក បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។

ប្រភពដដែល បន្តថា សពត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិបឹង ឃុំពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រួសារជនរងគ្រោះក៏បានចេញសេចក្តីជូនដំណឹង គោរពអញ្ជើញដល់បងប្អូន ញាតិមិត្តជិតឆ្ងាយនៃសពជនរងគ្រោះចូលរួមរំលែកទុក្ខ ដោយការគោរពរាប់អាន។

ប្រភពដដែលបន្តទៀតថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២០ នឹង ធ្វើពិធីដង្ហែសពចេញពីគេហដ្ឋានខាងលើ ទៅកាន់ទីបញ្ចុះសពនៅភូមិព្រៃស្រឡាញ ឃុំត្រពាំងព្រះ ស្រុកព្រៃឈ ខេត្តកំពង់ចាម៕