Sunday, August 24, 2025
Homeព័ត៌មានជាតិវីដេអូបែបហ្នឹង គាត់យកមកឡាយក្នុងហ្វេសប៊ុក ឲ្យផ្អើលគេឯង

វីដេអូបែបហ្នឹង គាត់យកមកឡាយក្នុងហ្វេសប៊ុក ឲ្យផ្អើលគេឯង

ភ្នំពេញ ៖  បុរសម្នាក់ប្រើប្រាស់ហ្វេសបុកផេកឡាយវីដេអូចាស់ ករណីអគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពកំហុសជាសាធារណ: នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលបានយកព័ត៌មានចាស់ ករណីអគ្គិភ័យមកឡាយឡើងវិញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលនៅក្នុងសង្គមជាតិ ។

បុរសរូបនោះ បានប្រើទំព័រ Facebook ឈ្មោះ «Srey Mom Online» ដោយបានយកវីដេអូចាស់ ករណីឆេះអគារ អិន ៨ ដែលបានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌបឹងកេងកង យកមកធ្វើការបង្ហោះ ឡាយជាវីដេអូ (Live Stream) កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣:៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់ខ្លួន ដែលធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមជាតិផងដែរ។

ទោះជាយ៉ាណា ជនខាងលើ បានសារភាពទទួលកំហុស និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំំហុសឆ្គងបែបនេះទៀត៕

RELATED ARTICLES