Sunday, August 24, 2025
Homeតារាខ្មែរសូដា នីតា ភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ

សូដា នីតា ភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ

តារាចម្រៀងនិងសម្ដែង កញ្ញាសូដា នីតា ត្រូវបានគេទម្លាយថា បានភ្ជាប់ពាក្យរួចហើយជាមួយតារាសម្ដែង និងជាមន្ត្រីយោធាម្នាក់ ឈ្មោះលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ដែលពិធីនេះបានធ្វើយ៉ាងស្ងៀមស្ងាត់ តាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌ កាលពីខែមុនម្លេះ។

ព័ត៌មានបានឲ្យដឹងថា ការភ្ជាប់ពាក្យនោះមានតែអ្នកសិល្បៈជិតដិតបំផុត ដែលត្រូវបានភាគីកូនកំលោះក្រមុំអញ្ជើញឲ្យចូលរួម ហើយសូម្បីតែអ្នកសិល្បៈស្និទ្ធស្នាលជាមួយតារាទាំង២ ក៏មិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ព្រោះពួកគេមិនចង់ឲ្យដំណឹងនេះខ្ចរខ្ចាយ នាំឲ្យប៉ះពាល់ដល់អាជីពសិល្បៈទាំងសងខាង។

ប៉ុន្ដែនៅទីបំផុតនៅតែមិនអាចលាក់បាំងបានពីភ្នែកអ្នកជិតខាងផ្ទះរបស់សូដា នីតា ដែលនៅបុរីប៉េង ហួត ផ្លូវជា សុផារ៉ា ជាប់បុរីវិមានភ្នំពេញ ខណ្ឌសែនសុខនោះឡើយ ព្រោះតែអ្នករស់នៅជាប់ផ្ទះសូដា នីតា បានឃើញលោកយុទ្ធ ឋានៈ ចេញចូលផ្ទះសូដា នីតា ដូចគ្រួសារតែមួយ។

អ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទតាមឆាតហ្វេសប៊ុក និងដាក់សំណួរទៅសូដា នីតា កាលពីថ្ងៃទី២ ខែតុលា ពាក់ព័ន្ធរឿងភ្ជាប់ពាក្យនេះ ប៉ុន្ដែសូដា នីតា មិនឆ្លើយតបទេ ទើបមិនអាចទទួលបានចម្លើយឡើយ។

ប៉ុន្ដែលោកយុទ្ធ ឋានៈ បានប្រាប់អ្នកកាសែតថា ពេលនេះ លោកគឺជាគូដណ្ដឹងរបស់សូដា នីតា និងត្រូវជាអនាគតស្វាមីរបស់នាងពិតប្រាកដ មែន។ លោកថា បានធ្វើពិធីភ្ជាប់ពាក្យជាមួយសូដា នីតា រួចហើយ តែមិនធ្វើធំដុំនោះទេ ព្រោះថា គូដណ្ដឹងរបស់លោកកំពុងតែមានទុក្ខម្ដាយទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អីចឹងហើយការភ្ជាប់ពាក្យនោះធ្វើតូចតាចទេ។

លោកឋានៈ បន្តថា ដោយសារតែសូដា នីតា នៅកាន់ទុក្ខនៅឡើយ ហេតុនេះហើយបានជាការកំណត់រឿងរៀបការជាក់លាក់ នៅតែមិនទាន់អាចនិយាយបានថានឹងធ្វើពេលណាទេ។

យ៉ាងណា លោកទទួលស្គាល់ថា ពិតជាបានចេញចូលផ្ទះសូដា នីតា ជាញឹកញាប់មែន ក្នុងឋានៈលោកជាគូដណ្ដឹងរបស់នាង ហើយនៅពេលខាងមុខ លោកនិងនាងអាចបង្ហាញមុខតាមកម្មវិធីអ្នកសិល្បៈរួមគ្នាឲ្យបានច្រើនជាងពេលនេះ។

នេះគឺជាសញ្ញាថ្មីមួយបញ្ជាក់ថា សូដា នីតា ដែលធ្លាប់តែជួបរឿងស្នេហាមិនសមប្រកបនោះ ពេលនេះនាងមានម្ចាស់ចិត្តថ្មីចូលមកព្យាបាលស្អំរបួសបេះដូងនាងហើយ ខណៈដែលមុននេះ នាងបានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះព័ត៌មានថា នាងបានភ្ជាប់ពាក្យជាមួយអណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក តែបានផ្ដាច់ពាក្យវិញយ៉ាងទាន់ហន់។

សូដា នីតា អះអាងថា ព័ត៌មាននោះជាការបង្ខូចកិត្តិយសរបស់នាង ព្រោះនាងមិនដែលស្គាល់ និងភ្ជាប់ពាក្យក្យជាមួយប្រុសណានៅអាមេរិក នោះទេ។ យ៉ាងណា នាងទទួលស្គាល់ថា ធ្លាប់បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ​ មកពីបារាំង លោកវិសាល កាលពីឆ្នាំមុនមែន តែបានបែកគ្នាវិញ។

គូររំលឹកថា សូដា នីតា ដែលពេលនេះហ៊ឺហាដល់កំពូលដោយជិះរថយន្ដទំនើប Lexus Lx570 Kuro 2020 ពណ៌ស តម្លៃជាង២០ម៉ឺនដុល្លារនោះ ធ្លាប់បានភ្ជាប់ស្នេហ៍ជាមួយអតីតារាសម្ដែង លោកងួន វ៉ារី ប៉ុន្ដែបានប្រេះឆាគ្នាកណ្ដាលផ្លូវ ខណៈដែលលោកវ៉ារី បានងាកទៅរៀបការប្រពន្ធចោលនាង​ កាលពីឆ្នាំមុន។

ប៉ុន្ដែពេលនេះ សូដា នីតា នៅតែជ្រើសគូស្នេហ៍ថ្មីជាតារាសម្ដែងម្ដងទៀត គឺលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ដែលតារាប្រុសម្នាក់នេះហើយ ធ្លាប់មានព័ត៌មានថា ថត MV បន្លំថើបបឺតមាត់ និងលូកស្ទាបគូទកញ្ញាអាណារ៉ូស។ ប៉ុន្តែពេលនេះលោកបានក្លាយទៅជាអនាគតស្វាមីរបស់សូដា នីតា ទៅហើយ បើទោះជាពេលនេះពួកគេមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការក្ដី ប៉ុន្ដែមហាជនជាច្រើនបានជូនពរឲ្យសូដា នីតា ជួបស្នេហ៍ពិតជាមួយបុរសម្នាក់នេះ ដើម្បីកុំឲ្យគេហៅនាងថា ជាតារា ”អភ័ព្វស្នេហ៍” តទៅទៀត៕

RELATED ARTICLES