Sunday, August 24, 2025
Homeតារាខ្មែរយូរី ទៅចូលជំនួសទេព បូព្រឹក្ស?

យូរី ទៅចូលជំនួសទេព បូព្រឹក្ស?

យូរី បានអស់កុងត្រាជាមួយផលិតកម្មសាន់ដេ ជាង១ខែទៅហើយ ក្រោយរួមរស់ជាមួយទ្រនំនេះរយៈពេល៥ឆ្នាំ។ រហូតមកដល់ពេលនេះ យូរី និងថៅកែសាន់ដេ មិនទាន់បានជួបគ្នាពិភាក្សារឿងបន្តកុងត្រាថ្មីនោះទេ ហើយយូរី បានចេញបទចម្រៀង២បទ នៅខាងក្រៅផលិតកម្ម មានដូចជាបទ ”Sexy18+” និងបទ ”Big Boy” ដោយនាងចំណាយថវិកាផ្ទាល់ខ្លួនផលិតបទនេះឡើង។

ទោះជាយ៉ាងណា តាមព័ត៌មានថា យូរី កំពុងត្រៀមខ្លួនចូលផលិតកម្មហង្សមាស ដើម្បីទៅជំនួសទេព បូព្រឹក្ស ក្នុងពេលឆាប់ៗនេះហើយ ទើបធ្វើឲ្យនាងមិនចង់ចុះកុងត្រាជាមួយសាន់ដេ។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ យូរី បានវាចាថា ដោយសារតែនាងធ្លាប់ច្រៀងនៅ Rock និងសាន់ដេ សុទ្ធតែមានកុងត្រា ហេតុនេះហើយពេលផុតកុងត្រានៅសាន់ដេ នេះ នាងចង់សម្រាកបន្ដិចសិន។ ប៉ុន្ដែតារាសិចស៊ីដើមទ្រូងធំទ្រលុកទ្រលន់រូបនេះ បានអះអាងថា មិនយូរទេ ពោលគឺនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០នេះ នាងនឹងបង្ហាញខ្លួននៅផលិតកម្មមួយហើយ។ តែនៅពេលបទចម្រៀងថ្មីៗរបស់នាងមិនទាន់ចេញបែបនេះ នាងមិនចង់ប្រាប់ជាមុនថា ផលិតកម្មឈ្មោះអីឡើយ។

អំឡុងពេលដែលយូរី ត្រៀមខ្លួនបង្ហាញមុខនៅទ្រនំថ្មីនេះ គេឃើញទំនាក់ទំនងរវាងនាងជាមួយថៅកែហាងផឹកស៊ី លោកជា នី កាន់តែមានភាពស្អិតល្មួតដូចប្ដីប្រពន្ធអីចឹង ដូចជា​អ្នកទាំង២ ញាំអាហារទាំងកណ្ដាលរាត្រី និងជិះរថយន្ដទំនើប LandcruiserV8​ តែ២នាក់ ជាដើម។ ប៉ុន្តែទាំងយូរី និងលោកនី មិនទាន់ហ៊ានសារភាពស្នេហ៍ឡើយ។

ទស្សនិកជនបានលើកឡើងថា យូរី នឹងអាចធ្វើព្យុះភ្លៀងនៅហង្សមាស ផ្នែកចម្រៀងយុវ័យបាន តាមរយៈការពូកែតុបតែងខ្លួន និងក្បាច់រាំប្លែកៗ​ព្រោះពេលនេះ ហង្សមាស គ្មានទេព បូព្រឹក្ស ដែលនេះជាឱកាសអំណោយផលមួយសម្រាប់យូរី។ ប៉ុន្ដែយូរី ក៏ត្រូវប្រឈមជាមួយរ៉េត ស៊ូហ្សាណា និងតារាចម្រៀងសំនៀងខ្ពស់វី ឌីណែត ផងដែរ៕

RELATED ARTICLES