Sunday, August 24, 2025
Homeព័ត៌មានជាតិឪពុកម្តាយដង្ហើយហៅកូនស្រី... មិនដឹងទៅណា គ្មានតម្រុយសោះ

ឪពុកម្តាយដង្ហើយហៅកូនស្រី… មិនដឹងទៅណា គ្មានតម្រុយសោះ

ខេត្តក្រចេះ ៖ យុវតីម្នាក់បានចេញបាត់ពីផ្ទះដោយមិនដឹងមូលហេតុ អស់រយៈពេល ១សប្តាហ៍មកហើយ ទោះជាក្រុមគ្រួសារខំតាមស្វែងរកសព្វយ៉ាងណា នៅតែមិនមានតម្រុយសោះ ទើបប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ ព្រោះពេលនេះឪពុកម្តាយកំពុងខ្វល់ខ្វាយពីសុខទុក្ខកូនស្រីយ៉ាងខ្លាំង។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះហ៊ន ដាលីន រស់នៅភូមិព្រែកប្រឡូង ឃុំសោប ស្រុកព្រែកប្រសព្វ។ យុវតីរូបនេះបានបាត់ខ្លួនតាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយមិនបានប្រាប់ដំណឹងដល់ក្រុមគ្រួសារសោះឡើយ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះបានបាត់ខ្លួនអស់រយៈពេល៧ថ្ងៃមកហើយ ដោយមិនដឹងថាទៅណា ជាមួយអ្នកណានោះទេ ព្រោះនៅសុខៗកូនស្រីបានចេញពីផ្ទះបាត់ ដោយមិនមានមូលហេតុ ហើយទោះជាក្រុមគ្រួសារតាមរកយ៉ាងណា ក៏មិនមានតម្រុយសោះ។

បងស្រីម្នាក់ របស់យុវតីដែលបាត់ខ្លួនសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ថា “ជម្រាបបសួរពុកម៉ែ បងប្អូនប្រុសស្រី! ដំណឹងបាត់ប្អូនស្រី ឈ្មោះហ៊ន ដាលីន រស់នៅភូមិព្រែកប្រឡូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាត់ខ្លួនថ្ងៃទី៣០,០៩,២០ វេលាម៉ោង៧ព្រឹក បានចាកចេញពីម្តាយ ដោយគ្មានដំណឹង សូមពុកម៉ែ បងប្អូន ជួយចែករំលែកព័ត៍មាន និងដំណឹងឱ្យបានដឹងបន្តផងចា សូមអរគុណ! លេខដែលអាចទំនាក់ទំនងបាន ០៨៧ ៧០៨៩១៧ ០៩៧ ៧៦៨៤៦៧៤…”៕

RELATED ARTICLES