Saturday, August 23, 2025
Homeតារាខ្មែរលោកសុះ ម៉ាច ព្រមានផលិតកម្ម និងអ្នកចម្រៀង កាឡៃបទចម្រៀងឪពុក

លោកសុះ ម៉ាច ព្រមានផលិតកម្ម និងអ្នកចម្រៀង កាឡៃបទចម្រៀងឪពុក

ដោយមើលឃើញពីសកម្មភាពរបស់ម្ចាស់ផលិតកម្មមួយចំនួន បានយកបទចម្រៀងសម័យពីដើម មកច្រៀង និងកែទំនុកភ្លេង ដែលខុសពីទំរង់ដើមនោះ ជាពិសេស បទលោកសុះ ម៉ាត់ ពេលនេះលោកសុះ ម៉ាច ដែលជាកូនប្រុស បានព្រមានទៅផលិតកម្មទាំងនោះ ហើយលោកបានត្រៀមយកបទចម្រៀងឪពុករបស់ទៅចុះកម្មសិទ្ធបញ្ញាហើយ។

លោកសុះ ម៉ាច បាបង្ហោះសារថា​”និយាយជាមួយរូបថតឪពុកថា កន្លងមកកូនមិនបានថែរក្សាស្នាដៃពុកឲ្យបានល្អ ដោយសារកត្តាសង្គម និងមិនទាន់មានកម្មសិទ្ធិបញ្ញា ក៏ដូចជាថតរាល់ស្នាដៃពុកទាំងអស់ឡើងវិញ។

កូនចង់ទុកបទចម្រៀងរបស់ពុក ជាសម្បត្តិសាធារណៈ តែដោយសង្កេតមើលទៅ បណ្តោយទៀតមិនបានទេ ព្រោះកន្លងមក ក៏ដូចជាឥឡូវ ត្រូវបានផលិតកម្ម ក៏ដូចជាអ្នកចម្រៀងចាស់ថ្មី យកមកកែធ្វើអោយខូចទម្រង់ដើម ទាំងទំនុកនិងបទភ្លេង បង្កើតឲ្យមានការភ័ន្តច្រឡំដល់មនុស្សជំនាន់ក្រោយ។

ឥឡូវនេះមានផលិតកម្ម១ បានមកទំនាក់ទំនងជួយឧបត្ថម្ភឲ្យកូនថតរាល់បទពុកទាំងអស់ ទាំងមានសំឡេង និងមានតែទំនុក និងណោតភ្លេងឡើងវិញ។ ខ្លីៗខាងមុខនេះ ខ្ញុំនឹងចុះកុងត្រាថតបទទាំងនោះ រួមទាំងបទនិពន្ធថ្មីៗផងដែរ ដល់វេលាខ្ញុំចូលប្រឡូកវិស័យចម្រៀងជាថ្មីទៀតហើយៗក៏សូមជម្រាបដល់ផលិតកម្ម ក៏ដូចជាអ្នកចម្រៀងទាំងអស់ មេត្តាកុំយកបទចម្រៀងឪពុកខ្ញុំទៅធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាតិពីខ្ញុំ។ ខ្ញុំនឹងរៀបចំរាល់បទចម្រៀងជាស្នាដៃឪពុកខ្ញុំទាំងអស់ ដាក់ក្នុងកម្មសិទ្ធិបញ្ញានៅក្រសួងវប្បធម៌ ពេលឆាប់ៗខាងមុខនេះហើយ”។

គួរបញ្ជាក់ថា លោកសុះ ម៉ាត់ គឺជាតារាចម្រៀងជើងចាស់ ដែលគេស្គាល់លោក តាមរយៈបទចម្រៀងល្បីល្បាញបំផុត គឺបទ “ផ្ញើកងចងដៃ” , “ភ្នំភ្លើងស្នេហា” , “ផ្សែងមរណៈ”, “ស្ទឹងសម្ងាត់”, “មរណៈសង្សារខ្ញុំ” …៕

RELATED ARTICLES