Saturday, August 23, 2025
Homeតារាខ្មែរអេន ជី សម្រាលបានកូនប្រុស១ ប្ដីកាន់តែថ្នាក់ថ្នមលើសដើម

អេន ជី សម្រាលបានកូនប្រុស១ ប្ដីកាន់តែថ្នាក់ថ្នមលើសដើម

អតីតតារាចម្រៀងសាន់ដេ អ្នកនាងគង់ សុកញ្ញា ហៅអេន ជី បានសម្រាលកូនប្រុសកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនដំបូងរបស់នាងថា គង់ វីរៈអ៊ីដេន (Eden)។

ដោយសារតែការសម្រាលកូនទី១ មានការលំបាកបំផុតសម្រាប់អេន ជី ទើបនាងថ្លែងសារអរគុណដល់ឪពុកម្ដាយទាំងសងខាង ដែលផ្ដល់កម្លាំងចិត្តដល់នាង ទើបនាងអាចឆ្លងទន្លេដ៏ធំនោះផុតដោយសុវត្ថិភាព។

ក្រោយសម្រាលកូននេះដែរ គេឃើញស្វាមីរបស់អេន ជី លោកគង់ សុខឡេង ក៏បង្ហាញកាយវិការកាន់តែថ្នាក់ថ្នមប្រពន្ធខ្លាំងលើសដើមផងដែរ ហើយតារាចម្រៀងម៉ូលីកា និងស្វាមី ឆានុន ក៏បានបីកូនង៉ាទៅសួរសុខទុក្ខអេន ជី ដល់មន្ទីពេទ្យដែរ។

នេះជាតារាម្នាក់ទៀតហើយដែលសម្រាលកូននៅឆ្នាំ២០២០នេះ ខណៈដែលមុននេះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង, ម៉ូលីកា, យក់ ថិតរដ្ឋា ក៏បានសម្រាលកូនដោយសុវត្ថិភាពដែរ ស្របពេលដែលសួស វីសា សម្រាលកូនម្សិលមិញផងដែរ។

អេន ជី បានរៀបការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ជាមួយលោកគង់ សុខឡេង ហៅអេង ដោយតាំងពីមានប្ដីមកនាងបានកាត់បន្ថយអាជីពសិល្បៈបន្ដិចម្ដងៗ និងងាកទៅផ្ដោតលើការកស៊ីលក់ផលិតផល និងហាងលក់ខោអាវ។

ប៉ុន្ដែអេន ជី ធ្លាប់ប្រាប់ថា នាងត្រូវបានថៅកែផលិតកម្មសាន់ដេ ផ្ដល់សិទ្ធិឲ្យយ៉ាងពិសេសឲ្យនាង ពោលគឺបើនាងចង់ច្រៀងពេលណាក៏បានដែរ។ នាងថា អាជីពសិល្បៈនៅតែស្រលាញ់ តែពេលនេះនាងដកឃ្លាពីការរកស៊ីមិនបាន ហេតុនេះហើយគ្មានពេលគ្រប់គ្រាន់ក្នុងការច្រៀងសម្ដែងទៀតទេ។

ក្រោយមានកូន១នេះ គេជឿថា អេន ជី នឹងមានឱកាសតិចតួចបំផុតក្នុងការវិលរកអាជីពចាស់វិញ ហើយនាងនឹងឈានទៅបញ្ចប់អាជីពសិល្បៈ ដូចបងថ្លៃទាំង២របស់នាង គឺអ្នកនាងផាន់ ម៉ូនីកា និងអ៊ឹម សុគន្ធា ជាមិនខាន ព្រោះពេលនេះ អតីតតារាទាំង២ ត្រូវស្វាមីជំរុញឲ្យបុកតែផ្នែកជំនួញប៉ុណ្ណោះ។ ចំណែកអេន ជី វិញ កំពុងដើរតាមគន្លងបងថ្លៃរបស់នាងដែរ៕

RELATED ARTICLES