Saturday, August 23, 2025
Homeព័ត៌មានជាតិគួរឲ្យសរសើ! លោកជំទាវ អ៊ាន សៀវម៉ី ធ្វើអំពើល្អ ៣ ព្រមគ្នា

គួរឲ្យសរសើ! លោកជំទាវ អ៊ាន សៀវម៉ី ធ្វើអំពើល្អ ៣ ព្រមគ្នា

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវឧកញ្ញា អ៊ាន សៀវម៉ី ទទួលបានការកោតសរសើរទៀតហើយ ពីបណ្ដាអ្នកលេងក្នុងបណ្ដាញសង្គម Facebook បន្ទាប់ពីលោកជំទាវបង្ហាញខ្លួនទៅធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងចែកអំណោយដល់លោកតា លោកយាយ នៅក្នុងវត្តមួយសោះ តែបែរជាបានធ្វើរឿងដ៏ល្អបន្ថែមទៀតដល់ទៅ3ព្រមគ្នា ដែលសុទ្ធតែជាគំរូនៅក្នុងសង្គម។ នេះជាការធ្វើបុណ្យដាក់ទានដ៏គួរឱ្យសរសើរ របស់លោកជំទាវ ដែលសុទ្ធសឹងតែជាសកម្មភាពគំរូមិនសរសើរមិនបាន។

យោងតាមការបង្ហោះរបស់លោកជំទាវនៅលើហ្វេកប៊ុកផេក លោកជំទាវបានសរសេរថា” កាលពីថ្ងៃព្រហស្បតិ៍ ទី08/10/2020 ម្សិលមិញនេះ នាងខ្ញុំឧកញ៉ា អ៊ាន សៀវម៉ី និងក្រុមគ្រួសារ ព្រមទាំងសហការី បានទៅរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារជូនលោកយាយ លោកតានៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងកម្មវិធីនោះ នាងខ្ញុំបានប្រគេនបច្ច័យព្រះសង្ឃសម្រាប់ចាត់ចែងកសាងវត្ត ចំនួន6290$ – ចង្ហាន់ព្រះសង្ឃ និងម្ហូបយាយតា អស់1800$ សម្ភារ:ដែលចែកជួនយាយតា មានដូចជា ៖ ក្រមា100,  សារ៉ុង100, ក្រណាត់ស 100។

ហើយនៅក្នុងកម្មវីធីនោះផងដែរ មានលោកយាយម្នាក់គាត់លំបាកក្រីក្រ មិនមានផ្ទះសំបែងស្នាក់នៅ នាងខ្ញុំឧញ៉ា អ៊ាន សៀវម៉ី បានជូនផ្ទះលោកយាយ១ខ្នង និង ជួយជួសជុលសាលារៀននៅទីនោះផងដែរ។

នាងខ្ញុំសូមប្រគេន និងចែកជូនបុណ្យដល់ព្រះតេជគុណ និងមិត្តភក្តិទាំងអស់ផង”។

បន្ថែមពីលើការបង្ហោះនេះ លោកជំទាវក៏បានប្រកាសថា ថវិកាក្នុងការសាងសង់ផ្ទះជូនដល់លោកយាយកម្សត់ ដែលលោកជំទាវបានផ្ដល់ជូន នឹងមិនកំណត់ថាមានចំនួនប៉ុន្មាននោះទេ ពោលគឺនឹងជួយសាងសង់រហូតទាល់តែរួចរាល់ ដែលយ៉ាងហោចណាស់ជាង2000$ ឡើងទៅ ដើម្បីអាចឱ្យលោកយាយទទួលបានផ្ទះមួយរស់នៅសមរម្យ។

ដោយឡែកសម្រាប់ថវិការក្នុងការកសាងដំបូលសាលារៀន ក៏មិនទាន់បានកំណត់ដូចគ្នាដែរ គឺនឹងជួយប្រក់ហ្វីប្រូស៊ីម៉ង់ស៍ឱ្យសាលា រហូតទាល់តែស្អាតរួចរាល់ ដើម្បីឱ្យក្មេងៗអង្គុយរៀនបានស្រួល។

អ្នកលេងបណ្ដាញសង្គម មានការកោតសរសើរមិនតិចទេ ដែលលោកជំទាវឧកញ្ញា មានការបរិច្ចាគរហូតទៅដល់3 ព្រមគ្នា បន្ថែមពីលើសកម្មភាពទៅធ្វើបុណ្យដាក់ទាន ដើម្បីលើកស្ទួយដល់ព្រះពុទ្ធសាសនានោះ។

លោកជំទាវបានប្រកាសនៅលើហ្វេកប៊ុកថា ការប្រគល់ថវិកាជាង6000$ ជួយកសាងវត្ត ការជួយសាងសង់ផ្ទះជូនដល់ទុគតជន និងជួយកសាងដំបូលសាលារៀននាពេលនេះ នឹងមិនបញ្ឈប់ត្រឹមនឹងនោះទេ ដោយលោកជំទាវ នឹងបន្តជួយតាមលទ្ធភាពជាក់ស្ដែងបន្តទៀត ដើម្បីជាការចូលរួមចំណែកធ្វើអំពើល្អនៅក្នុងសង្គមជាតិយើង ដែលហៅថាវប្បធម៌ចែករំលែក៕

RELATED ARTICLES