Saturday, August 23, 2025
Homeតារាខ្មែរមាស សុខសោភា ដាក់៤បទ ផ្អើលហាងត្នោត

មាស សុខសោភា ដាក់៤បទ ផ្អើលហាងត្នោត

មាស សុខសោភា បានលេចមុខចូលរួមសម្ពោធហាងកាហ្វេត្នោត ដែលមានទីតាំងនៅទួលទំពូង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយនាងបានធ្វើឲ្យផ្អើលអ្នកដំណើរទាំងឡាយដែលជិះរថយន្ដ និងម៉ូតូតាមដងផ្លូវ ព្រោះតែអតីតតារាចម្រៀងថោន រូបនេះ បានលើកយកបទចម្រៀង៤បទរបស់នាង មកបកស្រាយនៅលើឆាកតូចមួយនៅពីមុខហាងនោះ គឺមានដូចជាបទ ”ម្នាក់ឯងមិនស្លាប់ទេ”, ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ”, ”មេឃកំពុងភ្លៀងហើយ” និងបទ ”១ពាន់រាត្រី”។

សោភា បានឲ្យដឹងថា ម្ចាស់ហាងកាហ្វេនោះ ជាហ្វេនរបស់នាង ហើយនាងមានអារម្មណ៍រីករាយពេលដែលបានច្រៀងបទចម្រៀងទាំង៤បទ នៅចំពោះមុខថៅកែហាង។ ប៉ុន្ដែសោភា ថា នាងគ្មានភាគហ៊ុននៅហាងកាហ្វេនោះទេ តែនាងជាអ្នកចូលចិត្តផឹកហាងកាហ្វេជារៀងរាល់ថ្ងៃ។

អ្នកស្រីឆាង មួយអ៊ី ថៅកែហាងកាហ្វេត្នោត បានឲ្យដឹងថា នាងបានស្រលាញ់និងគាំទ្រមាស សុខសោភា ជាយូរមកហើយ ដោយចាត់ទុកតារាចម្រៀងល្បីល្បាញរូបនេះ ជា Idol របស់នាងតែម្ដង។ នាងថា ដូចជាបទ ”១ពាន់រាត្រី” នាងសំណូមពរឲ្យសោភា ច្រៀង ខណៈដែលបទ ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” ម៉ាក់របស់នាងស្រលាញ់បទនេះ។

អ្នកស្រីឆាង មួយអ៊ី បន្ថែមថា អ្នកស្រីមានមោទនភាពនៅពេលដែលថ្ងៃសម្ពោធហាងកាហ្វេរបស់អ្នកស្រី មានកំពូលតារាចម្រៀងមាស សុខសោភា និងតារាជាច្រើនទៀតបានចូលរួម។

ដោយឡែក ការដាក់ទុនហាងកាហ្វេត្នោតនេះ អ្នកស្រីថា ចំណាយអស់ខ្ទង់១០ម៉ឺនដុល្លារ​ហើយអ្នកស្រីបង្កើតដោយខ្លួនឯង និងធ្វើថៅកែខ្លួនឯង គ្មានចូលហ៊ុនជាមួយអ្នកណាផ្សេងនោះទេ៕

RELATED ARTICLES