Saturday, August 23, 2025
Homeព័ត៌មានជាតិម្ចាស់សណ្ឋាគារមានលាភទាំងព្រឹក... សង្ឃឹមធំឡើងមានអនាគតល្អ

ម្ចាស់សណ្ឋាគារមានលាភទាំងព្រឹក… សង្ឃឹមធំឡើងមានអនាគតល្អ

ខេត្តបន្ទាយមានជ័យ ៖ ទារិកាម្នាក់អាយុប្រមាណ២ខែ ត្រូវបានស្ត្រីជាម្តាយមិនស្គាល់អត្តសញ្ញាណ បានយកទៅប្លុងចោលនៅក្នុងរថយន្តរបស់ថៅកែសណ្ឋាគារម្នាក់ រួចបានគេចខ្លួនបាត់ លុះម្ចាស់សណ្ឋាគារចូលក្នុងរថយន្តប្រទះឃើញទារិកាខាងលើ ក៏កើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ហេតុការណ៍ម៉ែយកកូនតូច២ខែ ទៅប្លុងចោលក្នុងរថយន្តថៅកែសណ្ឋាគារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា ករណីខាងលើនេះ មិនមានអ្នកណាម្នាក់បានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះទេ ពោលគឺមិនដឹងថា ទារិកាខាងលើត្រូវម្តាយយកមកប្លុងចោលតាំងពីថ្មើរណានោះដែរ តែរហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅពេលដែលម្ចាស់រថយន្តជាថៅកែសណ្ឋាគារមួយ បានបើកទ្វារចូលរថយន្តរបស់ខ្លួន ស្រាប់តែប្រទះឃើញទារិកាខាងលើនៅក្នុងរថយន្តរបស់ខ្លួន ទើបផ្អើលឆោឡោសួរនាំអ្នកជិតខាង សុទ្ធតែមិនដឹងថាជាកូនរបស់អ្នកណា ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ករណីនេះ ក្រោយពីផ្អើលឈូឆរទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ក៏បានចុះដល់ទីតាំងកើតហេតុ ដោយមិនដឹងឪពុកម្តាយក្មេងនៅទីណា ទើបសមត្ថកិច្ចសម្រេចប្រគល់ឱ្យម្ចាស់សណ្ឋាគារនោះយកទៅចិញ្ចឹមតែម្តង៕

RELATED ARTICLES