Saturday, August 23, 2025
Homeតារាខ្មែរវីជេ ដាដា ក្លាយជាថៅកែ "GM"

វីជេ ដាដា ក្លាយជាថៅកែ “GM”

ពិធីករ MyTV វីជេ ដាដា បានក្លាយទៅជាថៅកែហាង “GM” ដែលមានទីតាំងនៅខណ្ឌដូនពេញ (ក្រោយសាលាACE) ដោយបានធ្វើពិធីសម្ពោធកាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ហៅភ្ញៀវតារាចំនួន៣០០នាក់ ឲ្យចូលរួម។

គេឃើញមានសុទ្ធតែតារាល្បីៗចូលអបអរថៅកែហាងវ័យក្មេងរូបនេះ ក្នុងនោះ មានដូចជា នី រតនា, ថែល ថៃ, អ៊ីណូ, ហ្សូណូ, កែវ វាសនា, លី ម៉ារីណា, ឈួន សុវណ្ណឆ័យ និងតារាជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃសម្ពោធហាងនោះ វីជេ ដាដា មិនទទួលយកចំណងដៃពីភ្ញៀវឡើយ ពោលគឺភ្ញៀវទាំងឡាយណាដែលមានទឹកចិត្តសប្បុរសធម៌ គឺបរិច្ចាគចូលធុងប្រអប់លុយមួយ ហើយថវិកាដែលទួលបាន១០០% គឺនឹងយកទៅជូនមន្ទីពេទ្យគន្ធបុប្ផា តែម្ដង ព្រោះថវិកាទាំងនោះ លោកថា សំខាន់ណាស់ក្នុងការយកទៅសង្រ្គោះជីវិតកុមារកម្ពុជា។

វីជែ ដាដា បានឲ្យដឹងដា លោកសប្បាយចិត្តណាស់ដែលភ្ញៀវជាច្រើន ពិសេសអ្នកសិល្បៈរួមអាជីពទៅចូលរួមលើកទឹកចិត្តលោកថ្ងៃបើក មុខរបរថ្មីរបស់នេះ។ លោកថា នេះជាជំហានថ្មីមួយទៀត ក្រៅពីអាជីពសិល្បៈ ហើយតាមរយៈទីតាំងអំណោយផល និងសេវាកម្មល្អ និងទាំងមុខម្ហូបសុទ្ធតែពិសេសនោះ លោកសង្ឃឹមថា នឹងមានអតិថិជនគាំទ្រជាមិនខាន។

វីជេ ដាដា ជាពិធីករលេចធ្លោនៅទូទស្សន៍ MyTV និងតាមកម្មវិធីសម្ពោធក្រុមហ៊ុនទាំងឡាយជាច្រើនទៀត។ ដោយសារតែលោកចូលចិត្តទៅកម្មវិធីមិត្តរួមអាជីព ហេតុនេះហើយបានជានៅថ្ងៃសម្ពោធហាងនោះ ភ្ញៀវបានសម្រុកមកចូលរួមកម្មវិធីបស់លោក លើសចំនួនរហូតដល់រកតុអង្គុយមិនចង់បាន។

នី រតនា ឡើងច្រៀងបទ ”អាណែតមាសបង” ខណៈដែលលោកអ៊ីណូ ច្រៀងបទ ”ចំប៉ាប៉ោយប៉ែត” និងតារាជាច្រើនទៀតឡើងច្រៀងជាបន្ដបន្ទាប់ ដើម្បីអបអរមុខជំនួញថ្មីរបស់វីជេ ដាដា។

ទោះជាយ៉ាងណា នៅថ្ងៃនោះលោកដាដា មិនបានបង្ហាញមុខគូស្នេហ៍ឡើយ៕

RELATED ARTICLES