Saturday, August 23, 2025
Homeព័ត៌មានជាតិភូមិវប្បធម៌ខេត្តសៀបរាប នឹងត្រូវបិទដំណើរការនៅខែក្រោយនេះ

ភូមិវប្បធម៌ខេត្តសៀបរាប នឹងត្រូវបិទដំណើរការនៅខែក្រោយនេះ

យោងតាមសេចក្តីជូនដំណឹង១ច្បាប់ របស់គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារបញ្ហាហិរញ្ញវត្ថុអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។

ក្នុងលិខិតនោះ បានឲ្យដឹងថា សូមជូនដំណឹងដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ឲ្យបានជ្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ ។

ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។ ដូច្នេះចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំនឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង។

ការបិទអាជីវកម្មនេះ នាំឲ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណគ្រប់គ្រងនៃក្រុមហ៊ុនភូមិចប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ៕

RELATED ARTICLES