Saturday, August 23, 2025
Homeតារាខ្មែរទ្រី ដាណា និង ស្រីអូន បរិច្ចាគថវិកាម៉ឺនដុល្លារ ជួយពលរដ្ឋជួបគ្រោះទឹកជំនន់

ទ្រី ដាណា និង ស្រីអូន បរិច្ចាគថវិកាម៉ឺនដុល្លារ ជួយពលរដ្ឋជួបគ្រោះទឹកជំនន់

ខណៈដែលខេត្តមួយចំនួនកំពុងតែជួបនូវគ្រោះទឹកជំនន់ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងប្រឈមខ្វះខាតចំណីអាហារនោះ គេសង្កេតឃើញថ្នាក់ដឹកនាំ  មន្ត្រីរាជការ ព្រមទាំងសប្បុរសជនមួយចំនួនបានបរិច្ចាគថវិកា ស្បៀងអាហារ … ផងដែរ។

ជាការគួរកត់សម្គាល់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រ ដែលល្បីល្បាញរឿងសប្បុរសធម៌ ជួយជនក្រីក្រនោះ បានប្រកាសត្រៀមថវិកាចំនួន១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់នៅផ្ទាល់តែម្តង។

អ្នកស្រីទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រីថា “នាងខ្ញុំនិងត្រៀមថវិកាចំនួន100,000$ ទៅ 200,000$ ក្នុងការជួយសង្គ្រោះបងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះ ហើយប្ដីប្រពន្ធខ្ញុំផ្ទាល់ បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះ ហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបង ទៀត ហើយក៏បន្តទៅគ្រប់កន្លែងដែលមានគ្រោះនេះផងដែរ។

បើទោះជាពួកខ្ញុំទាំងពីរ មានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នា ពួកខ្ញុំទាំងពីរ រីករាយនៅក្នុងការជួយសង្គ្រោះបងប្អូន ទោះតិចឬមួយក៏ច្រើន ក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើ ដោយមិនខ្លាចការលំបាកឡើយ”។

ចំណែកអ្នកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ហាងសម្រស់ធម្មជាតិ ដែលជាសប្បុរសជនលេចធ្លោមួយរូបដែរ ក៏បានប្រកាសត្រៀមថវិកា ចំនួន៥ម៉ឺនដុល្លារ សម្រាប់ទិញស្បៀង ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងផងដែរ។

អ្នកស្រីនួន ស៊ុន្ទរី បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថា “ត្រៀមថវិកា50000$ សំរាប់ទិញស្បៀង ចែកអំណោយជូនបងប្អូនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ស្អែកចេញដំណើរទៅខេត្តហើយ សង្ឃឹមថា បានជួយយាយតាពូមីងបានខ្លះ។ សូមបួងសួងឲ្យប្រទេសកម្ពុជាយើង រួចផុតពីគ្រោះនេះឆាប់ៗ អាណិតបងប្អូនយើងណាស់ គ្រាន់តែឃើញរូបភាព ខ្លោចចិត្តណាស់។

សូមអរគុណបងៗខាងអាជ្ញាធរ និងបងៗកងកម្លាំង ដែលចំណាយកម្លាំងនិងបេះដូង ជួយដោយមិនខ្លាចនឿយហត់”៕

RELATED ARTICLES