Saturday, August 23, 2025
Homeតារាខ្មែរក្រុមគ្រួសារលោព្រាប សុវត្ថិ ឧបត្ថម្ភថវិកាបន្ថែម៤០០០ដុល្លារ ជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

ក្រុមគ្រួសារលោព្រាប សុវត្ថិ ឧបត្ថម្ភថវិកាបន្ថែម៤០០០ដុល្លារ ជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុមគ្រួសាររបស់តារាចម្រៀងល្បីឈ្មោះកំពូល លោកព្រាប សុវត្ថិ បានឧបត្ថម្ភនូវថវិកា៤០០០ដុល្លារបន្ថែមទៀត ដើម្បីចូលរួមចំណែកសជួយប្រជាពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់។

លោកហេង ឡុង បានបង្ហោះសារមុននេះថា “ដោយមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្តធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។

ក្រុមគ្រួសារលោកព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឱ្យចាកឆ្ងាយឆាប់ៗ និងសូមឱ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​រូបនេះ បានឧបត្ថម្ភអង្ករចំនួន២តោន ម្តងរួចមកហើយ៕

RELATED ARTICLES