Friday, August 22, 2025
Homeព័ត៌មានជាតិថៅកែហាងអូប័រប៉ុនណាណី... ម៉េចបានពូធ្វើរឿងបែបនេះទៅវិញ?

ថៅកែហាងអូប័រប៉ុនណាណី… ម៉េចបានពូធ្វើរឿងបែបនេះទៅវិញ?

ភ្នំពេញ ៖ បុរសជាថៅកែងហាងអូរប័រ យីហោ មិន ខុន ឱមារ្ស ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត និងពាក់ព័ន្ធជួល កម្មករចំនួន១០ដុល្លារ ឱ្យវាយបំផ្លាញរបងអ្នកជិតខាង។

ការចាប់ខ្លួនថៅកែហាងអូរប័រខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ថៅកែហាងអូរប័រ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនខាងលើ មានឈ្មោះមិន ឱមារ្ស ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦៩ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួននេះ អនុវត្តន៍តាមដីកាបង្កាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥៧៧ ដ.ច.ន របស់ចៅក្រមជំនុំជម្រះ លោកហន សុខេមរិន ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

តាមដីការបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន ក៏បានសម្រេច ១- ផ្តន្ទាទោសជនជាប់ចោទ មិន ឱមារ្ស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល បង់ចូលរដ្ឋ ក្នុងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

២- ឱ្យឈ្មោះ មិន ឱមារ្ស សងប្រាក់សរុបចំនួន៣៧៩០ដុល្លារ ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះយូ ស៊ុនណាឆុង។
៣- ឱ្យឈ្មោះមិន ឱមារ្ស សងសំណងជួសជុលការខូចខាត និងជំងឺចិត្តសរុបចំនួន ១០លានរៀល ទៅឱ្យដើមបណ្តឹង ឈ្មោះយូ ស៊ុនណាឆុង។
៤- ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ជនជាប់ជាប់ឈ្មោះមិន ឱមារ្ស ដែលមានសាវតារជាតិដូចខាងលើ តាមមាត្រាលេខ៥៣ នៃនីតិវិធីព្រហ្មទណ្ឌ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងបន្តថា ក្រៅពីពាក់ព័ន្ធនឹងដីកានេះ ថៅកែហាងអូរប័រ ខាងលើ ក៏បានជាប់ពាក់នឹងករណីជួលកម្មករម្នាក់ ឈ្មោះហ៊ុន ប៊ុនថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ធ្វើឲ្យខូចខាតដោយចេតនា (យកពូថៅវាយបំផ្លាញរបង) អ្នកជិតខាង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

តាមព័ត៌មានឱ្យដឹងថា ជនរងគ្រោះឈ្មោះគួន ភីម៉ាលីន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ 15E2 ផ្លូវ២៩៦ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានជួលជាងធ្វើរបងសង្ក័សី ព័ទ្ធព្រំដីរបស់ខ្លួន នៅក្បែរហាងអូរប័រ ស្រាប់តែឈ្មោះមិន ឱមារ្ស បានជួលជនសង្ស័យឈ្មោះហ៊ុន ប៊ុនថន ឱ្យវាយកម្ទេចរបងស័ង្កសីរបស់ជនរងគ្រោះ ក្នុងតម្លៃ១០ដុល្លារ។

បន្ទាប់ពីឃាត់ខ្លួនឈ្មោះមិន ឱមារ្ស តាមដីកា ជនជាអ្នកវាយបំផ្លាញរបងគេនោះ ក៏ត្រូវបាននគរបាលឃាត់ខ្លួន នៅវេលារសៀលនោះផងដែរ៕

RELATED ARTICLES