Friday, August 22, 2025
Homeតារាខ្មែររ៉ាប៊ី មិនជឿថា ថោន បិទទ្វារ ក្រោយពេលមាស សុខសោភា ចេញ

រ៉ាប៊ី មិនជឿថា ថោន បិទទ្វារ ក្រោយពេលមាស សុខសោភា ចេញ

តារាចម្រៀងលេងសម្រស់ និងក្បាច់រាំ គួរឲ្យក្នាញ់ កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានសម្ដែងការជឿជាក់ថា ផលិតកម្មថោន នឹងមិនបិទទ្វារឡើយ គឺនៅតែដំណើរការទៅមុខជាធម្មតា។

ការវាចាបែបនេះរបស់ស្រីស្អាតរ៉ាប៊ី  បន្ទាប់ពីមុននេះ​អ្នកចម្រៀងសំខាន់២ដួងរបស់ថោន​គឺមាស សុខសោភា និងខេម បានស្ពាយបង្វេចដើរចេញពីថោន ព្រមគ្នាតែម្ដង ដែលធ្វើឲ្យតារាចម្រៀងឆឹម សក្កដា ជាសមាជិករបស់ថោន ម្នាក់ដែរនោះ បានសម្ដែងការខកចិត្ត និងមានការសោកស្ដាយយ៉ាងខ្លាំង ដោយថែមទាំងចាត់ទុកថា ការបាត់បង់អ្នកឆ្នើម២នាក់នេះ ធ្វើឲ្យថោន លែងសូវមានទម្ងន់ទៀតផង។

ប៉ុន្ដែរ៉ាប៊ី បែរជាមិនយល់ឃើញបែបនេះឡើយ ដោយនាងវាចាថា ថោន នៅតែដំណើរការទៅមុខតទៅទៀត ហើយនាងមានជំនឿចិត្ត ១០០% ផលិតកម្មនេះនឹងមិនបិទទ្វារឡើយ។

ទន្ទឹមនឹងមានជំនឿចិត្តនេះ រ៉ាប៊ី ក៏តាំងចិត្តថា នាងនៅតែបន្ដច្រៀងនៅផលិតកម្មនេះទៀត ព្រោះនាងយល់ថា បើផ្លាស់ប្ដូរផលិតកម្ម ក៏នាងនៅតែធ្វើបទច្រៀងដោយខ្លួនឯងដដែល និងម្យ៉ាងនាងគិតថា ទៅផលិតកម្មខ្លះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះតែលេចឮថា មានការកាច់កុងគ្នាខ្លាំងក្លាណាស់…។

រ៉ាប៊ី ជាតារាចម្រៀងផ្នែកយុវវ័យសំខាន់របស់ថោន ហើយនៅទ្រនំនេះ នាងច្រៀងបទញាក់ ល្បីសឹងតែគ្រប់បទតែម្ដង។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា រ៉ាប៊ី សមត្ថភាពនៅមានកម្រិត នៅពេលដែលនាងច្រៀងបទស្លូវ ទើបធ្វើឲ្យគេនៅតែស្រពេចស្រពិលថា តើក្រោយអត់ពីមាស សុខសោភា ទៅថោន នឹងលើកតារាណាមកធ្វើជាតួឯក? អ្នកខ្លះថា រ៉ាប៊ី , ខ្លះថា បាន មុន្នីល័ក្ខ និងមួយចំនួនទៀតថា ឈិត សុវណ្ណបញ្ញា អាចជំនួសសោភា បាន ខណៈដែលថៅកែថោន នៅស្ងប់ស្ងាត់។

រ៉ាប៊ី ជាអ្នកចម្រៀងវ័យក្មេងដែលមានទ្រព្យគួរឲ្យកត់សម្គាល់ ព្រោះទើបល្បីរយៈពេលខ្លីសោះ តែនាងមានលុយមិនក្រោមកន្លះលានដុល្លារឡើយ ក្នុងនោះ មានដូចជា ផ្ទះ២ល្វែង, វីឡា១ខ្នង រថយន្ដ៣គ្រឿង ដូចជា Lexus NX200t, Starex និង Lexus RX300 រួមទាំងដីធ្លីមួយចំនួនទៀត ទើបធ្វើឲ្យគសង្ស័យថា នាងមានប្រុសចិញ្ចឹម។

ប៉ុន្តែរ៉ាប៊ី ថា នាងគ្មានប្រុសណានៅក្រោយខ្នងទេ ព្រោះនាងស្រលាញ់តែប្រុសក្មេង អីចឹងតើប្រុសក្មេងឯណាមានលុយចិញ្ចឹមស្រីទៅ?៕

RELATED ARTICLES