លោកលាន អាព្រីលគីនីន អតីតតារាចម្រៀង និងពិធីករ ដែលសព្វថ្ងៃមានតួនាទីជាប្រធានក្រុមហ៊ុនមួយនោះ ស្រាប់តែធ្លាយដំណឹងថា លោកគីនីន បានជំពាក់លុយគេ ជិត៣០០០ដុល្លារ ហើយបានព្យាយាមគេចវេសមិនព្រមសង។

តាមសម្តីបុរសម្នាក់ មានឈ្មោះ អ៊ុង វាសនា បានប្រាប់ថា លោកលាន អាព្រីលគីនីន បានខ្ចីលោក ចំនួន៣៩០០ដុល្លារ ហើយបានសងវិញចំនួន១០០០ដុល្លារហើយ នៅសល់២៩០០ដុល្លារទៀត លោកគីនីន បានព្យាយាមគេចវេស ហើយតែងតែយកលេសម្តងថាចេះម្តងថាចុះ ទោះជាលោកទាមទារជាបន្តបន្ទាប់ក្តី។

បុរសម្នាក់នោះបានបញ្ជាក់ថា គិតពីថ្ងៃដែលលោកគីនីន ខ្ចីលុយលោក គឺមានរយៈពេលជាច្រើនខែដែរហើយ។

ជុំវិញដំណឹងដ៏រសើបនេះ អ្នកយកព័ត៌មានយើង បានទាក់ទងទៅលោកលាន អាព្រីលគីនីន ដើម្បីធ្វើការបកស្រាយ តែមិនបានសម្រេចនោះទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយជានិច្ច។

គួរបញ្ជាក់ថា លោកលាន អាព្រីលគីនីន គឺជាឧកញ៉ាម្នាក់ និងជាប្រធានក្រុមហ៊ុនមួយដែលរកស៊ីជាមួយក្រុមហ៊ុននៅបរទេស ដែលសព្វថ្ងៃមានរថយន្តស៊េរីទំនើបជិះជាច្រើនគ្រឿង និងរស់នៅផ្ទះវីឡាដ៏ធំស្កឹមស្កៃ។

លោកគីនីន បានចាកចេញពីសិល្បៈ និងកសាងគ្រួសារជាមួយអតីតតារាចម្រៀង អ្នកនាងកែវ វរល័ក្ខ និងបានបង្កើតកូន២នាក់ ជាចំណងនិស្ស័យស្នេហ៍៕