Friday, August 22, 2025
Homeតារាខ្មែរម៉ូលីកា សម្រកទម្ងន់បាន២៥គីឡូ ប្រាប់ថា ពេញចិត្តរាងបែបនេះ

ម៉ូលីកា សម្រកទម្ងន់បាន២៥គីឡូ ប្រាប់ថា ពេញចិត្តរាងបែបនេះ

អតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា បានបញ្ចេញសារថា នាងបានសម្រកទម្ងន់បាន២៥គីឡូ ដោយជោគជ័យ ហើយពេលនេះនាងពេញចិត្តនូវរាងរៅរបស់ខ្លួនឯង ដែលវិវឌ្ឍមករករាងស្វែលវិញហើយ បន្ទាប់ពីក្រោយសម្រាលកូន នាងមានទម្ងន់ហាក់លើសបន្ដិច។

ទោះជាយ៉ាងណា ម៉ូលីកា មិនប្រាប់ថា តើទម្ងន់ដែលនាងឡើងខ្ពស់បំផុតនោះ រហូតដល់ប៉ុន្មាននោះទេ តែកន្លងមក នាងថា ស្រលាញ់គីឡូត្រឹម៤០ក្រាស់។ ប៉ុន្តែពេលនេះ ម៉ូលីកា អស់ក្ដីបារម្ភទៀតហើយ ព្រោះទម្ងន់របស់នាងចាប់ផ្ដើមមករាងថេរដូចមុនសម្រាលកូនវិញ ហើយពិសេស គឺគេឃើញនាងមានរាងស្រលន និងស្វែលស្អាត នៅពេលដែលនាងទៅបង្ហាញខ្លួនក្នុងកម្មវិធីខួបកំណើតកូនស្រីរបស់នាង Love Riya កាលពីពេលថ្មីៗនេះ។

តាមរយៈការបង្ហាញខ្លួនប្រជុំទៅដោយអ្នកលក់ Cosmetics ល្បីៗនោះ គេឃើញម៉ូលីកា ត្រូវបានអ្នករកស៊ីតាម Online​ដូចគ្នា ស្រលាញ់នាងដោយចាប់ឱបថើបស្ទើរតែរើខ្លួនមិនរួចតែម្ដង ក្នុងនោះ មានទាំងជំទាវសៀវ ម៉ី ផងដែរ។

គួរបញ្ជាក់ថា ម៉ូលីកា ជាអតីតតាចម្រៀងផលិតកម្ម Rock ដែលបានផ្ដាច់ខ្លួនពីអាជីពចាស់ មកផ្ដោតលើការលក់ Cosmetics ក្រោយនាងបើកហាងរក្សាសម្រស់ ឈ្មោះអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក កាលពីឆ្នាំមុន។

ម៉ូលីកា ថា ទោះជារដូវកូវីដ-១៩មិនទាន់ស្ងាត់ក្ដី ប៉ុន្ដែអាជីវកម្មរបស់នាងនៅតែដំណើរការហើយនៅពេលខាងមុខនេះ នាងត្រៀមទិញផ្ទះតម្លៃជាង៣០ម៉ឺនដុល្លារ ធ្វើជាស្នាក់ការកណ្ដាល សម្រាប់ស្ដុកទំនិញ ទៀតផង។

ប៉ុន្ដែទាក់ទងអាជីពចម្រៀងវិញ ម៉ូលីកា អះអាងថា នាងនៅតែស្រលាញ់តែមិនអាចកំណត់កាលបរិច្ឆេទនៃការវិលមករាំច្រៀងលើឆាក បានពេលណានោះទេ ព្រោះថា ពេលនេះនាងមិនមែននៅលីវទៀតទេ គឺមានប្ដីនិងកូនហើយ។

ម៉ូលីកា បញ្ជាក់ថា អាចរង់ចាំពេលវេលាសមស្របណាមួយ នាងនឹងធ្វើបទចម្រៀងចេញនៅលើផេកដោយខ្លួនឯងតែម្ដង។

ដោយឡែក​ គម្រោងយកកូនទី២វិញ នាងថា មិនអាចគិតគូរឆាប់ៗនេះបានឡើយ៕

RELATED ARTICLES