Friday, August 22, 2025
Homeព័ត៌មានជាតិគាត់ខំប្រឹងរក មិនហ៊ានស៊ីឆ្ងាញ់ដូចគេ ដើម្បីបានផ្ទះមួយនេះ ប៉ុន្តែពេលនេះ...

គាត់ខំប្រឹងរក មិនហ៊ានស៊ីឆ្ងាញ់ដូចគេ ដើម្បីបានផ្ទះមួយនេះ ប៉ុន្តែពេលនេះ…

ខេត្តកណ្តាល ៖ ផ្ទះថ្មរបស់ប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ត្រូវបាក់ស្រុត បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង ធ្វើឱ្យម្ចាស់ផ្ទះបានត្រឹមបង្ហូរទឹកភ្នែក ស្តាយស្រណោះរបស់ទ្រព្យខ្លួនតែប៉ុណ្ណោះ។

ពលរដ្ឋជាម្ចាស់ផ្ទះខាងលើ បានរៀបរាប់ទាំងអួលដើមកថា គាត់ខំប្រឹងធ្វើការសន្សំរកប្រាក់ស្ទើរតែកន្លះជីវិត ទម្រាំបានធ្វើផ្ទះនេះ ដើម្បីជ្រកកោនបានសមរម្យនឹងគេ ស្រាប់តែពេលនេះ ត្រូវកម្លាំងទឹកបានហូរកួច បណ្តាលឱ្យបាក់ស្រុតជិតខ្ទេចអស់ហើយ តើឱ្យគាត់រំពឹងអ្វីទៀត? ហើយគាត់ក៏លែងហ៊ានស្នាក់នៅកន្លែងនេះដែរ ខ្លាចបាក់សង្កត់ស្លាប់ទាំងគ្រួសារ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយសារតែឥទ្ធិពលជំនន់ទឹកភ្លៀង បានធ្វើឱ្យទឹកហូរកួច បណ្តាលឱ្យបាក់ស្រុតផ្ទះខាងលើ ស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែភ្លាមៗនោះ ម្ចាស់ផ្ទះ ដោយមានការចូលរួមពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្បែរខាង បានជួយរើជញ្ជូនអីវ៉ាន់ចេញពីក្នុងផ្ទះ ទៅរកទីទួលមានសុវត្ថិភាពអស់ហើយ ហើយម្ចាស់ផ្ទះ ក៏មិនហ៊ានចូលសម្រាកនៅក្នុងផ្ទះទៀតដែរ ខ្លាចបាក់សង្កត់ ប៉ះពាល់ដល់អាយុជីវិតក្រុមគ្រួសារ៕

RELATED ARTICLES