Friday, August 22, 2025
Homeតារាខ្មែរម៉ូលីកា បរិច្ចាគថវិកា​១០០០ដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ម៉ូលីកា បរិច្ចាគថវិកា​១០០០ដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

អតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធីត្រេឌីង ឯ.ក បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន១០០០ដុល្លារ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់តបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន (ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)។

នៅលើហ្វេសប៊ុកលោកហេង ឡុង ដែលជាប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏បានបង្ហោះសារដែរថា ”សូមថ្លែងអំណរគុណដល់អតីតតារាចម្រៀងអឿន ម៉ូលីកា និងស្វាមី លោកហុង មានុណ ម្ចាស់ហាង Nk Molika Beauty Trading Co.Ltd ដែលបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង”។

គួររំលឹកថា នេះមិនមែនជាលើកដំបូងឡើយ ដែលអ្នកនាងម៉ូលីកា និងស្វាមី តែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ជួយដល់សង្គមនោះ តែជាញឹកញាប់មកហើយ ដែលនាងតែងតែមានទឹកចិត្តដ៏ល្អប្រពៃ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្ដបន្ទាប់ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ដូចជាកន្លងទៅ ថ្មីៗនេះ គូស្នេហ៏តារា១គូនេះ ក៏បានបរិច្ចាគនូវថវិកា និងអាល់កុលជូនដល់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ ទើបធ្វើឲ្យមហាជនជាច្រើនសម្ដែងការកោតសរសើរចំពោះសកម្មភាពរបស់នាង។

ដោយឡែក សម្រាប់តារាសិល្បៈជើងចាស់ដែលជួបផលវិបាកក្នុងជីវភាព និងជនក្រីក្រមួយចំនួន ក៏អ្នកនាងម៉ូលីកា ធ្លាប់ជួយជាលុយកាក់ និងសម្ភារៈជាហូរហែផងដែរ រហូតត្រូវគេដាក់ងារឲ្យអ្នកនាងថា ”តារាចិត្តធម៌” ទៀតផង៕

RELATED ARTICLES