Friday, August 22, 2025
Homeព័ត៌មានជាតិលោកឧកញ៉ាឌួង ឆាយ ចុះចែកអំណោយដល់ប្រជាពលរដ្ឋជាង១០០០គ្រួសារ

លោកឧកញ៉ាឌួង ឆាយ ចុះចែកអំណោយដល់ប្រជាពលរដ្ឋជាង១០០០គ្រួសារ

នៅថ្ងៃនេះ លោកឌួង ឆាយ និងលោកជំទាវ រួមជាមួយនឹងព្រះតេជគុណ គូ សុភាព បាននិមន្ត និងចេញដំណើរយកជំនួយជំនួនសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន២ខេត្ត មានចំនួនប្រជាពលរដ្ឋចំនួនជាង១០០០គ្រួសារ។

លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារថា “នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងឲ្យយើងទាំងអស់គ្នា ដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំ ព្រឹកនេះនៅស្រុកកណ្ដាលស្ទឹង ឃុំព្រះពុធ ខេត្តកណ្ដាល ចំនួន650គ្រួសារ

នាងខ្ញុំសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកស៊ីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ”។

ដោយឡែក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា “ថ្ងៃស្អែកត្រូវនឹងថ្ងៃច័ន្ទ ទី19/10/2020 ម៉ោង9:00ព្រឹក ខ្ញុំបាទសូមអញ្ជើញពូមីងបងប្អូនទាំងអស់គ្នាចូលរួមចុះចែកអំណោយលើកទី 1 ចំនួន1010 គ្រួសារដែលជាជំនួយរបស់ពូមីងបងប្អូនតាមរយៈបណ្តាញសង្គម ក្រោមអធីបតីយរបស់ព្រះអង្គ គូ សុភាព ដែលគំនិតផ្តួចផ្តើមដោយរូបខ្ញុំបាទ និងទទួលស្វាគន៍ដោយបងឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្តកណ្តាល នៅឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចំនួន510គ្រួសារ រួចនឹងបន្តយកអំណោយទៅកាន់សាលាខេត្តកំពង់ស្ពឺ ជួយបងឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចំនួន500គ្រួសារ រួចនឹងចុះចែកនៅស្រុកគងពិសី ចំនួន150 គ្រួសារ។ សូមទោសចំពោះការជូនដំណឹងយឺតយ៉ាវពីព្រោះខ្ញុំរៀបចំចាត់ចែងជំនួយ 015688668 សំរាប់ព័ត៌មានផ្សេងៗ និងបញ្ជាក់ទីតាំង។

សូមជួយ SHARE! នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គគូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងឲ្យយើងទាំងអស់គ្នា ដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សម្រាប់រូបខ្ញុំបាទ ។

នេះជាលើកទី1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់”។

គួរបញ្ជាក់ថា ក្រោយពេលដែលប្រទសកម្ពុជា បានជួបនូវជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺន គ្រួសារ និងផ្ទះសម្បែង ជន់លិចនោះ សប្បុរសជនជាច្រើនបានចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះភ្លាមៗ ក្នុងនោះលោកឧកញ៉ាឌួង ឆាយ ក៏បានអំពាវនាវប្រជាពលរដ្ឋជួយផងដែរ។ ដែលគិតមកដល់ថ្ងៃទី១៨ ខែតុលា លោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់ថា ថវិកាសប្បុរជនដែលបរិច្ចាគថវិការមានចំនួនជាង៤ម៉ឺនដុល្លារហើយ ដែលលើសពីផែនការ ត្រឹមតែ២០០០០ដុល្លារ៕

RELATED ARTICLES