Friday, August 22, 2025
Homeព័ត៌មានជាតិឈ្មោះដូចតារាចម្រៀង តែមិនល្បីដូចគេ បែរជាល្បីខុសរឿង

ឈ្មោះដូចតារាចម្រៀង តែមិនល្បីដូចគេ បែរជាល្បីខុសរឿង

ខេត្តកណ្តាល ៖ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក មានករណីអំពើលួច (កាត់ខ្សែកកូនក្មេង) នៅចំណុចផ្សារតាខ្មៅចាស់ នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែត្រូវពលរដ្ឋព័ទ្ធចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះជាក្មេងប្រុស អាយុជាង១ឆ្នាំ មានឪពុកឈ្មោះ ម៉ុល វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅភូមិ ព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យដៃរហ័សហើយត្រូវក្របួចជាប់នេះ មានឈ្មោះសុខ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបុកចាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត បានខ្សែកធ្វើពីធាតុពណ៌ទង់ដែង ប្រវែង៣៥សង់ទីម៉ែត្រ ចំនួន១ខ្សែ (របស់ជនរងគ្រោះ) កាបូបស្ពាយម៉ាក OV ពណ៌ប្រផេះ ចំនួន១, ប្រាក់រៀលចំនួន៣០០០០រៀល។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះសុខ ស្រីនាង អាយុ៣៧ឆ្នាំ មានលំនៅភូមិសំបុកចាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះកង់បីជាមួយនិងឈ្មោះរចនា ហៅស្មី ភេទស្រី អាយុ១៤ឆ្នាំ មកផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបាននាំគ្នាធ្វើសកម្មភាពកាត់ខ្សែកក្មេងនៅក្នុង ផ្សារតាខ្មៅចាស់ ក៏ត្រូវបានម្តាយក្មេងឃើញទាន់ក៏ស្រែកចោរៗ ឆោឡោឡើងផ្អើលអ្នកផ្សារ នាំគ្នាព័ទ្ធចាប់ខ្លួនយកមកប្រគល់ជូនសម្ថកិច្ចតែម្តង។

ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែកកូនក្មេងនៅចំណុចផ្សារតាខ្មៅចាស់ ប្រាកដមែន និងធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយ ទាំងលើកនេះ គឺលើកទី១ លួចកាត់ខ្សែកកូនក្មេងនៅផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល និងលើកទី២ លើកនេះនៅផ្សារតាខ្មៅចាស់ ហើយក៏ត្រូវ ម្ចាស់គេទាន់ចាប់ខ្លួនឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES