Friday, March 29, 2024
Homeសង្គម និងជីវិតក្រមុំបាត់ខ្លួន លួចទៅសម្ងំផ្ទះសង្សារ ឪម៉ែសម្រេចរៀបការឲ្យហើយ

ក្រមុំបាត់ខ្លួន លួចទៅសម្ងំផ្ទះសង្សារ ឪម៉ែសម្រេចរៀបការឲ្យហើយ

ខេត្តកំពង់ស្ពឺ៖ យុវតីជាសិស្សសាលាម្នាក់ បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង និង ត្រូវបានឪពុកម្តាយភ័យឆោឡោប្តឹងសមត្ថកិច្ច ស្រុកភ្នំស្រួច ឱ្យជួយតាមស្វែងរកនោះ ពេល នេះត្រូវបានរកឃើញហើយ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈដែលនាងបាន រត់ទៅសំងំលាក់ខ្លួននៅផ្ទះសង្សារ ឯភូមិឈូកសរ ឃុំព្រះស្រែ ស្រុកឧដុង្គ ។

គួររំព្ញកថា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ លោកហ៊ុន ថង និងអ្នកស្រីផាន់ រឿន រស់នៅភូមិក្រាំងខ្ជាយ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ត្រូវជាអាណាព្យាបាលរបស់យុវតីជាសិស្សសាលា ម្នាក់ឈ្មោះហ៊ឹម ចាន់ណា អាយុ១៧ឆ្នាំ កើត ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសិស្សរៀន នៅវិទ្យាល័យហ៊ុន សែន ភ្នំស្រួច បានមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលស្រុកភ្នំស្រួច ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមរកកូន ស្រីរបស់ពួកគាត់ ដែលបានបាត់ខ្លួនតាំងពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ខណៈ ដែលនាងធ្វើដំណើរចេញពីផ្ទះទៅសាលារៀន ។

តាមប្រភពពីអាណាព្យាបាលយុវតីដែល បាត់ខ្លួន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើត- ហេតុ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កូនស្រីរបស់គាត់ បានធ្វើដំណើរទៅសាលារៀន ដូចសព្វមួយដង តែដល់ម៉ោងចេញពីរៀន មិន ឃើញកូនស្រីត្រឡប់មកផ្ទះវិញសោះ ព្រមទាំង មិនបានផ្តល់ដំណឹងអ្វីដល់ពួកគាត់ជាឪពុកម្តាយ ឱ្យបានដឹងដែរ សូម្បីទូរស័ព្ទហៅមិនចូលទៀត ទើបធ្វើឱ្យពួកគាត់ភ័យបារម្ភពីសុវត្ថិភាពកូនស្រី ក៏នាំគ្នាទៅតាមរកដល់សាលារៀន តែមិនមាន ដំណឹងសោះ។ បន្ទាប់មក នៅពេលដែលពួកគាត់ តាមសួរមិត្តភក្តិជិតស្និទ្ធជាមួយនឹងកូនស្រី ក៏ ទទួលបានដំណឹងថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែតុលា គេឃើញមានមនុស្សប្រុស ម្នាក់ បានដឹកកូនស្រីរបស់ពួកគាត់ចេញពីសាលា រៀន តែមិនដឹងជាមានគោលដៅទៅណានោះ ទេ។ លុះពេលទទួលបានដំណឹងបែបនេះ ពួក គាត់កាន់តែមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏ សម្រេចដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាលស្រុកភ្នំស្រួច ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រីគាត់ត្រឡប់មកវិញ។ អ្វី ដែលពួកគាត់ជាឪពុកម្តាយបារម្ភបំផុតនោះ គឺ ខ្លាចមានមនុស្សមិនល្អចាប់នាងយកទៅធ្វើបាប ឬយកទៅលក់នៅកន្លែងណាមួយ ឬអាចធ្វើរឿង អ្វីមិនល្អចំពោះនាង ។

sddsdas

តាមប្រភពពីមិត្តភក្តិយុវតីជាសិស្សសាលា ដែលបាត់ខ្លួន បានបង្ហើបប្រាប់ថា នៅមុនពេល កើតហេតុ គេឃើញយុវតីរងគ្រោះ ឈរនិយាយ គ្នាជាមួយមនុស្សប្រុស មិនស្គាល់មុខម្នាក់ លុះ ពេលនិយាយគ្នាបានមួយសន្ទុះ ក៏ឃើញយុវតីរងគ្រោះឡើងជិះម៉ូតូជាមួយបុរសនោះ បើកចាកចេញទៅបាត់ដោយមិនទុកដំណឹងអ្វីបន្តិច សោះ។

ក្រោយពីមានការស្រាវជ្រាវតាមរកពី សំណាក់សមត្ថកិច្ចផង និងមានការចុះផ្សាយពី ដំណឹងបាត់កូនស្រី នៅក្នុងទំព័រសារព័ត៌មានផង ទីបំផុត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ យុវតីរូបនោះ ត្រូវបានក្រុមគ្រួសារតាមរកឃើញ វិញហើយ ពោលគឺនាងបានទៅសំងំលាក់ខ្លួននៅ ផ្ទះសង្សារបស់នាង ក្នុងភូមិឈូកសរ ឃុំព្រះស្រែ ស្រុកឧដុង្គ។

តាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្រោយពីអាណាព្យាបាលយុវតី ហ៊ឹម ចាន់ណា និងអាណាព្យាបាល ភាគីខាងយុវជនជាសង្សារ បានជួបពិភាក្សាគ្នារួចហើយ ក៏សម្រេចថា នៅ ពេលខាងមុខនេះ ឪពុកម្តាយខាងប្រុសនឹងរៀបចំ ចូលស្តីដណ្តឹងយុវតី ហ៊ឹម ចាន់ណា ដើម្បីផ្សំផ្គុំ រៀបការឱ្យពួកគេទាំង២បានក្លាយជាគូអនាគត នឹងគ្នាតាមប្រពៃណី” ៕

ដោយ៖ អ៊ុំ ណូន

RELATED ARTICLES