Saturday, September 20, 2025
Homeព័ត៌មានជាតិម្តាយឪពុកធ្លាប់តែក្រោកពីដេកឃើញកូន ប៉ុន្តែពេលនេះនាងទៅគ្មានប្រាប់១ម៉ាត់

ម្តាយឪពុកធ្លាប់តែក្រោកពីដេកឃើញកូន ប៉ុន្តែពេលនេះនាងទៅគ្មានប្រាប់១ម៉ាត់

ខេត្តតាកែវ ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេល ៣ថ្ងៃមកហើយ មិនដឹងថាទៅទីណាជាមួយអ្នកណា ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះ ជា ស្រីជែម ហៅសំអាត អាយុ១៥ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី។

តាមប្រភពពីក្រុមគ្រួសារយុវតីបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (យុវតីឈ្មោះជា ស្រីជែម ហៅសំអាត) បានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ ដោយនាងបានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយមិនបានប្រាប់ដំណឹងដល់សាច់ញាតិណាម្នាក់ថា នាងចេញទៅណា ជាមួយអ្នកណាឡើយ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោតាមស្វែងរកសព្វកន្លែងទៅហើយ នៅតែមិនឃើញសោះ។

ប្រភពដដែល បន្តថា ក្រុមគ្រួសារបានចែកផ្លូវគ្នាតាមស្វែងគ្រប់កន្លែងហើយ តែមិនទាន់ទទួលបានដំណឹងនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភពីសុខទុក្ខ និងសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។

ជាមួយនេះ ក្រុមគ្រួសារយុវតីបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៩៨ ៣៩ ៧០ ៦៦ និង ០១៦ ៣៩ ៦៧ ៨៧ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES