Friday, August 22, 2025
Homeព័ត៌មានជាតិកូនទៅលេងផ្ទះម៉ែចុង មិនគួរមានរឿងបែបនេះកើតឡើង

កូនទៅលេងផ្ទះម៉ែចុង មិនគួរមានរឿងបែបនេះកើតឡើង

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី បានធ្វើដំណើរមកលេងផ្ទះម្តាយចុងរបស់ខ្លួន លុះផឹកស្រាស្រវឹង ចុះងូតទឹកស្ទឹង តែម្នាក់ឯង រួចក៏បាត់ខ្លួនឈឹងអស់ជាច្រើនថ្ងៃ ស្រាប់តែក្រោយមក ប្រទះឃើញសាកសពអណ្តែតក្នុងទឹក នៅក្បែរគល់ស្ពាន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានចាស់ ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង។

សមត្ថកិច្ចចម្រុះដែលបានចុះធ្វើកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី បានមកលេងផ្ទះម្តាយចុងឈ្មោះសោម អ៊ូច អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកកណ្តៀង។

សមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺពីសាច់ញាតិថា ប៉ុន្មានថ្ងៃមុន ជនរងគ្រោះបាន មកលេងផ្ទះម្តាយចុង រួចក៏បានផឹកស្រាស្រវឹង បន្ទាប់មកក៏ចុះទៅងូតទឹកស្ទឹង និងហែលលេងនៅត្រង់ចំណុចមុខផ្ទះម្តាយចុង ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកកណ្តៀង ហើយក៏បាត់ខ្លួនរហូតមក ស្រាប់តែប្រទះឃើញសពនៅថ្ងៃនេះតែម្តង។

តាមការពិនិត្យនិងស្រាវជ្រាវជាក់ស្តែង សពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES