ភ្នំពេញ ៖ ក្នុងនាមជាប្រទេសមហាមិត្ត និងមានទំនាក់ទំនងការទូតសហប្រតិបត្តិការ អន្តរជាតិល្អ តាំងពីយូរមក កម្ពុជាបានទទួល បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ របស់ លោកស៊ី ជីនពីង ប្រធានាធិបតីចិន។
កាលពីវេលាម៉ោង១២ៈ៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោកប្រធានាធិបតីចិន ស៊ី ជីនពីង(XI Jinping) បាន អញ្ជើញមកដល់ប្រទេសកម្ពុជា តាមជើងយន្ត– ហោះពិសេសរបស់ចិនប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់ ដើម្បី ពង្រឹងនិងពង្រីកមិត្តភាព និងសហប្រតិបត្តិការ ជាប្រពៃណី រវាងប្រទេសជាបងប្អូនទាំងពីរ កម្ពុជា–ចិន។
នៅព្រឹកថ្ងៃដដែលនោះ នៅឯព្រលាន យន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូជាន់– ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង ត្រូវបាន ទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ពីសំណាក់ សម្តេចចៅហ៊្វាវាំងគង់ សំអុល ឧបនាយក– រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា រដ្ឋមន្ត្រីអមមន្ត្រីពិធីការសម្តេចព្រះមហិស្សរា នរោត្តម ចក្រពពង្ស់ និងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំងមន្ត្រី រាជការ និងសិស្សានុសិស្សកម្ពុជាយ៉ាងច្រើន កុះករ។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង ចូល បង្គំគាល់ព្រះមហាក្សត្រកម្ពុជា ៖
នៅវេលាម៉ោង៣រសៀល ថ្ងៃនោះក្នុង អំឡុងពេលបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (XI Jinping) បាន អញ្ជើញចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហា– ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ នាព្រះបរមរាជវាំង រាជធានីភ្នំពេញ។
លោកស៊ី ជីពីង ជួបពិភាក្សាការងារជា– មួយសម្តេចហ៊ុន សែន ៖
បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រនៅល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កម្ពុជា និង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យរួចមក លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានអញ្ជើញជួបសន្ទនាពិភាក្សា ការងារ និងអញ្ជើញជាអធិបតី ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា– ចក្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ ផ្លូវការមួយចំនួននៅវិមានសន្តិភាព។
កិច្ចព្រមព្រៀង និងពិធីសារទាំងនោះ រួមមាន ៖
១–កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ច សហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។
២–អនុស្សារណៈយោគយល់គ្នា ស្តីពីការ រៀបចំចំណុចនៃផែនការកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីរួមគ្នាបង្កើត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវ សូត្រសមុទ្រ សតវត្សទី២១។
៣–កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិ– បត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ ហិរញ្ញប្បទានឥតសំណង ចំនួន១,២០០លាន យាន់ចិន។
៤–អនុស្សារណៈនៃការយោគយល់គ្នា ស្តី ពីកិច្ចសហប្រតិបត្តិការសមុទ្រ។
៥–កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិ– ការលើវិស័យវិទ្យុ និងទូរទស្សន៍។
៦–អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច
៧–អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចអ្នកវិទ្យាសាស្ត្រ។
៨–កិច្ចព្រមព្រៀងស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា។
៩–លិខិតប្តូរសារស្តីពីគម្រោងសាងសង់ អាគារពេទ្យនិត្តភាពកម្ពុជា–ចិន។
១០–ពិធីសារស្តីពីការលុបឥណទានឥត ការប្រាក់។
១១–កិច្ចព្រមព្រៀងក្រប ខណ្ឌស្តីពីការ សន្យាផ្តល់ឥណទានសម្បទានជាប្រាក់យាន់ចិន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ជំហានទី២។
១២–កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិ– បត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាឥណទាន ឥតការប្រាក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្ត្រវៃកូ ជំហានទី២។
១៣–កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការ សន្យាផ្តល់ឥណទាន ជាប្រាក់យាន់ ចិនសម្រាប់ គម្រោងសាងសង់ផ្លូវជាតិលេខ៥១។
១៤–កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិ– បត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាឥណទាន ការប្រាក់សម្រាប់សាងសង់ផ្លូវជាតិលេខ៥១។
១៥–កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការ សន្យាផ្តល់ឥណទានសម្បទានជាប្រាក់យាន់ចិន សម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២។
១៦–អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់សិក្សាប្លង់មេស្តីពីផែនការគម្រោងធន– ធានទឹកនៅកម្ពុជា និងគម្រោងរៀបចំ និងគាំទ្រ សម្ភារៈគម្រោងវិទ្យាស្ថានធនធានទឹក។
១៧–លិខិតប្តូរសារស្តីពីប្រព្រឹត្តកម្ម មិន ជាប់ពន្ធចំនួន៩៧ភាគរយ នៃមុខទំនិញសរុប។
១៨–អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការជំរុញគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សហកម្មគន្លឹះ។
១៩–អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីដំណើរការកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ ព័ត៌មានចារកម្មពាក់ព័ន្ធលើវិស័យអនុវត្តច្បាប់សន្តិសុខផ្ទៃប្រទេស។
២០–កិច្ចព្រមព្រៀងស្តីពីការពង្រឹង កិច្ច សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស។
២១–កិច្ចព្រមព្រៀងសម្បទានសម្រាប់ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀម– រាប–អង្គរ។
២២–កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់យាន់ចិន សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រពន្ធធារាសាស្ត្រវ៉ៃកូ ជំហានទី២។
២៣–កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់យាន់ចិន សម្រាប់គម្រោងសាងសង់ ផ្លូវជាតិលេខ៥១។
២៤–កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់យាន់ចិន សម្រាប់គម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងទី២។
២៥–កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាង– សង់ខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៥ន ងិ ទី៦
២៦–កិច្ចសន្យាសាងសង់ផ្លូវជាតិលេខ១១ អ្នកលឿង ថ្នល់ទទឹង។
២៧– អនុស្សារណៈយោគយល់គ្នារវាង ក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំអង្ករ ២សែនតោន ទៅប្រទេសចិន។
២៨–កិច្ចសន្យាសាងសង់នៃគម្រោងសាង– សង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ 230KV ជំហានទី២។
២៩–អនុស្សារណៈយោគយល់គ្នា ស្តីពី ការវិនិយោគ និងអភិវឌ្ឍខ្សែបណ្តាញអគ្គិសនី ជាតិ។
៣០–កិច្ចព្រមព្រៀងពិធីសារ សម្រាប់ គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូវថ្ម 450MV នៅក្រុងព្រះសីហនុ។
៣១–កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៤០០ លានយាន់។
សម្តេច ហ៊ុន សែន បញ្ជាក់ពីទំនាក់ទំនង កម្ពុជា–ចិន
ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញឯកសារ ជំនួយស្មារតីពាក់ព័ន្ធនឹងសំណួរសម្រាប់បទ– សម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ– កម្ពុជាស្តីពីដំណើរទស្សនកិច្ចរបស់លោកប្រធានា– ធិបតីចិន និងទំនាក់ទំនងកម្ពុជា–ចិន ដែលមាន ខ្លឹមសារដូចខាងក្រោម ៖
១–ចាប់តាំងពីឆ្នាំ១៩៩១ សម្តេច បាន បំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង។ តើសម្តេច យល់យ៉ាងណាដែរ ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិន ក្នុងរយៈ ពេល២៥ឆ្នាំ ចុងក្រោយនេះ? តើសម្តេច មាន ទស្សនៈយ៉ាងដូចម្តេចដែរ ចំពោះទំនាក់ទំនង បច្ចុប្បន្ន រវាងប្រទេសយើងទាំងពីរ?
ក្នុងរយៈពេល២៥ឆ្នាំ ចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា–ចិន មាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបាន បន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅលើគ្រប់ វិស័យ រហូតឈានដល់ “កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១០។
កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា–ចិន ត្រូវបានបន្តពង្រឹង តាមរយៈយន្តការគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា–ចិន ដែលត្រូវបានបង្កើត ឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានរៀបចំប្រជុំ ជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ កម្ពុជា និងចិន បានរៀបចំប្រជុំចំនួន៣ដងរួចមកហើយ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កា គួរឱ្យកត់សម្គាល់។ កិច្ចប្រជុំលើកទី៣ នៃគណៈ– កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា– ចិន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង។ ប្រទេសទាំងពីរ កំពុងត្រៀមរៀបចំ “កិច្ចប្រជុំលើកទី៣ នៃគណៈ– កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល” នៅ កម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខនេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ ប្រទេសទាំងពីរ បានជួបប្រាស្រ័យទាក់ទងគ្នា ជាញឹកញាប់ និងផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញ ទៅមក ដែលបានបង្ហាញពីទំនាក់ទំនងយ៉ាង ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៦ នេះ មានការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៅ វិញទៅមក ក្នុងនោះថ្នាក់ដឹកនាំកម្ពុជា និងចិន រួមមាន ៖
–ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ– មហាក្សត្រកម្ពុជា បំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋ ពីថ្ងៃទី០២ ដល់០៤ មិថុនា ២០១៦។
–ខ្ញុំបានចូលរួម “កិច្ចប្រជុំកំពូលមេគង្គ–ឡានឆាងលើកទី១” នៅទីក្រុងសានយ៉ា និង “វេទិកាបូអាវ សម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦” នៅទីក្រុងបូអាវ ខេត្តហៃណាន (២២–២៤ មីនា ២០១៦) ព្រមទាំងបានជួបឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីចិន ចំនួន៣ដង ក្នុង ឆ្នាំនេះ។
–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ច ពីថ្ងៃទី ២៥ ដល់២៩ កក្កដា ២០១៦។
–សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បានបំពេញទស្សនកិច្ច ពីថ្ងៃទី០៤ ដល់០៧ កក្កដា ២០១៦។
–សម្តេចក្រឡាហោម ស ខេង ឧបនាយក– រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមប្រជុំ នៅចិន ពីថ្ងៃទី០៦ ដល់០៨ មេសា ២០១៦។
–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបំពេញទស្សនកិច្ច ពីថ្ងៃទី១១ ដល់១៥ មិថុនា ២០១៦។
ហើយមានថ្នាក់ដឹកនាំចិន មកកម្ពុជា រួម មាន ៖
–ឯកឧត្តមវ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន ចំនួន២លើក (ថ្ងៃទី២១–២២ មេសា ២០១៦ និង០៨ កក្កដា ២០១៦)
–ឯកឧត្តមគឹម ហួយឆាង រដ្ឋមន្ត្រីក្រសួង សន្តិសុខជាតិចិន (ថ្ងៃទី១២ កក្កដា ២០១៦)។
ឯកឧត្តមកៅ ហ៊ូឈឹង រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មចិន (ថ្ងៃទី០១–០៣ សីហា ២០១៦)។
–ឯកឧត្តមហូ ហួវ៉ា អនុប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន (២៩–៣១ ឧសភា ២០១៦)។
–ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី ១៣ ដល់១៤ តុលា ២០១៦។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការក្នុងក្រប– ខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន ក៏បាននិងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុ– ភាគី និងលើឆាកអន្តរជាតិផងដែរ រួមមានកិច្ច– សហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហ– ប្រជាជាតិ អាស៊ីបូព៌ា អាស៊ាន–ចិន មេគង្គ–ឡានឆាង កិច្ចប្រជុំអាស៊ី–អឺរ៉ុប និងយន្តការ តំបន់ផ្សេងទៀត។
ទំនាក់ទំនងកម្ពុជា–ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រពៃណីប្រវត្តិសាស្ត្រនិងយុទ្ធសាស្ត្រគ្រប់ជ្រុង– ជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ ឱ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅ វិញទៅមក។ កិច្ចសហប្រតិបត្តិការជាមិត្តភាព កម្ពុជា–ចិន គឺឈរលើមូលដ្ឋានឈ្នះឈ្នះ និង សន្តិសហវិជ្ជមាន ដែលមិនអាចបំបែក និងកាត់– ផ្តាច់បាន។
២–កម្ពុជា និងចិន បាននិងកំពុងបន្តធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនា និងការជឿ ទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយ ព្រម ទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជា– ច្រើន។ តើសម្តេច យល់ថា មូលហេតុអ្វីខ្លះ ដែលនាំឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ត្រូវបានបន្តពង្រីក និងធ្វើឱ្យកាន់តែ ស៊ីជម្រៅថែមទៀត?
ទំនាក់ទំនងកម្ពុជា–ចិន ជាទំនាក់ទំនង មិត្តភាពជាប្រពៃណីដែលត្រូវបានបង្កើតរួមគ្នា និងថែរក្សាដោយប្រុងប្រយ័ត្នដោយព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន រួមមាន លោកប្រធានម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេង ទៀត។ ដូចនេះ ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ ក្រោយ យើងត្រូវតែបន្តថែរក្សាទំនាក់ទំនងនេះ ព្រមទាំងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀត។ ម៉្យាងវិញទៀត ដោយសារតែទំនាក់– ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន គឺ ឈរលើគោលការណ៍ជឿជាក់គ្នាយោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឱ្យគ្នា និងមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និង ឈរលើមូលដ្ឋានឈ្នះឈ្នះ និងសន្តិសហវិជ្ជមាន ដែលមិនអាចបំបែក និងកាត់ផ្តាច់បាន ជាហេតុ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរត្រូវបានដំឡើងរហូតក្លាយទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ថែមពីលើនេះ ស្របពេលដែលក្នុងតំបន់ និងសាកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើន រួមមានបញ្ហាសេដ្ឋកិច្ច សន្តិសុខ ភេរវកម្ម ការ ប្រែប្រួលអាកាសធាតុ និងបញ្ហាមួយចំនួនទៀត កម្ពុជា និងចិន ត្រូវពង្រឹងនិងពង្រីកកិច្ចសហ– ប្រតិបត្តិការជាមួយគ្នាដោះស្រាយបញ្ហាដែល ជាកង្វល់រួម ដើម្បីផលប្រយោជន៍ទៅវិញទៅ មក និងដើម្បីរួមចំណែកដល់ការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភព– លោក។
៣–ប្រទេសចិន បានស្នើឡើងនូវយុទ្ធសាស្ត្រ ស្វែងរកសន្តិភាពជាច្រើន រួមមានគោលការណ៍ ណែនាំសម្រាប់កិច្ចការទូតជាមួយប្រទេសជិត– ខាង ដោយឈរលើគោលការណ៍មិត្តភាព ស្មោះ ស្ម័គ្រ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និង ការរួមគ្នា។ តាមយោបល់របស់សម្តេច តើសំណើ របស់ចិន នឹងចូលរួមចំណែកដល់ស្ថិរភាព និង វិបុលភាពនៃតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ទាំងមូលឬទេ?
៤–តើសម្តេចយល់យ៉ាងណាដែរ កិច្ចសហ– ប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការលើក– កម្ពស់សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងការបង្កើត ឱ្យមានបរិយាសដែលមានថាមពល និងរឹងមាំ?
៥–ឆ្នាំនេះ ជាខួប៣ឆ្នាំនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដែលស្នើឡើង ដោយប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្នុងនាម ជាប្រទេសសំខាន់មួយ ក្នុងចំណោមប្រទេសនៅ តាមផ្លូវសូត្រសមុទ្រសតវត្សទី១ តើសម្តេច យល់ថា គំនិតផ្តួចផ្តើមនេះ អាចជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឬទេ? តើ ប្រទេសយើងទាំងពីរអាចទទួលបានផលប្រយោជន៍ រួមពីគំនិតផ្តួចផ្តើមនេះឬទេ?
កម្ពុជា បានប្រកាសជាច្រើនលើកអំពីការ គាំទ្រយ៉ាងពេញទំហឹង គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ សេដ្ឋកិច្ច ផ្លូវសូត្រ និងផ្លូវសូត្រសតវត្សទី២១ (ខ្សែក្រវាត់មួយ និងផ្លូវមួយ)” ស្នើឡើងដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែល មានគោលដៅជំរុញការតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ក៏ដូចជាជាមួយប្រទេសដទៃទៀត នៅក្នុងពិភពលោក និងជំរុញការតភ្ជាប់ហេដ្ឋា– រចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការតភ្ជាប់ ប្រជាជននិងប្រជាជន និងការតភ្ជាប់វប្បធម៌ សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ព្រម– ទាំងជំរុញការអភិវឌ្ឍន៍ ដើម្បីមិត្តភាព សន្តិភាព។ ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ប្រទេសចិន បានបង្កើតមូលនិធិផ្លូវសូត្រ មាន ទឹកប្រាក់៤០ពាន់លានដុល្លារ និងធនាគារវិនិ– យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មានទឹកប្រាក់ ១០០ពាន់លានដុល្លារ។ តាមរយៈមូលនិធិផ្លូវ សូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ីនេះ កម្ពុជា ជឿជាក់ថា គំនិតផ្តួចផ្តើម នេះនឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កម្ពុជានិងចិន នឹងចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ គ្នា ស្តីពីការបង្កើតគម្រោងនៃផែនការសហ– ប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែ– ក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសតវត្ស ទី២១ ដែលមានគោលបំណងពង្រីក និងធ្វើឱ្យ កាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិ– បត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌ និងហិរញ្ញវត្ថុ។ ខ្ញុំសង្ឃឹមថា អនុស្សារណៈនេះ នឹងជាយន្តការថ្មីបន្ថែមលើយន្តការ ដែលមាន ស្រាប់ ក្នុងការលើកកម្ពស់សហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា–ចិន ឱ្យកាន់តែរីកចម្រើននិងរឹងមាំថែមទៀត ដើម្បី ផ្តល់ផលប្រយោជន៍បន្ថែមដល់ប្រទេសទាំងពីរ។
៦–ចំពោះទស្សនៈផ្ទាល់និងបទពិសោធន៍ កន្លងមក របស់សម្តេច តើប្រធានាធិបតី ស៊ី ជីនពីង ជាបុគ្គលដែលមានលក្ខណៈសម្បត្តិដូច ម្តេច? តើសម្តេចមានការរំពឹងទុកយ៉ាងដូចម្តេច ពីទស្សនកិច្ចរបស់គាត់? តើទស្សនកិច្ចនេះ នឹង ជំរុញមិត្តភាពជាប្រពៃណីរវាងប្រទេសយើង ទាំងពីរយ៉ាងណាដែរ?
ឯកឧត្តមស៊ី ជីនពីង ក៏ដូចជាថ្នាក់ដឹកនាំ ចិន មុនៗដែរ គឺមានគោលដៅដឹកនាំប្រទេស និងប្រជាជនចិន ឆ្ពោះទៅរកការរីកចម្រើន រុងរឿង វិបុលភាព និងសុខុដុមរមនា ហើយ ក៏មានគោលដៅចែករំលែកការអភិវឌ្ឍ ដល់ បណ្តាប្រទេសក្នុងតំបន់ និងសកលលោក ព្រម– ទាំងចូលរួមចំណែកដល់ការថែរក្សាសន្តិសុខ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតី នៅខែមីនា ឆ្នាំ២០១៦ ឯកឧត្តមស៊ី ជីនពីង បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅក្នុងការដឹក– នាំប្រទេសចិន ហើយតាមរយៈកំណែទម្រង់នេះ នៅថ្ងៃទី១៦ មីនា ២០១៦ ប្រទេសចិន បាន ដាក់ចេញនូវទិសដៅផែនការ៥ឆ្នាំ លើកទី១៣ (២០១៦–២០២០) ដែលកំណត់ពីក្របខ័ណ្ឌ គោលនយោបាយអាទិភាព និងគោលដៅនៃ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះរួមមាន ការរក្សាកំណើនសេដ្ឋកិច្ច ចន្លោះពី៦,៥% ទៅ ៧% និងការបង្កើតការងារឱ្យបានយ៉ាងតិច១០ លាននាក់។ ចំណែកក្នុងក្របខ័ណ្ឌតំបន់វិញ ឯកឧត្តមស៊ី ជីនពីង បានដាក់ចេញនូវគំនិត ផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ បង្កើតមូល– និធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនា– សម្ព័ន្ធអាស៊ី ព្រមទាំងចាប់ផ្តើមដំណើរការកិច្ច– សហប្រតិបត្តិការមេគង្គ–ឡានឆាង។
ក្នុងពេលដែលឯកឧត្តមស៊ី ជីនពីង មក បំពេញទស្សនកិច្ចនៅកម្ពុជា ខ្ញុំ និងឯកឧត្តមស៊ី ជីនពីង នឹងពិភាក្សាគ្នា ព្រមទាំងផ្លាស់ប្តូរទស្សនៈ យ៉ាងលម្អិតលើការធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធ– សាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា–ចិន ដើម្បីផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងលើបញ្ហាដែលជាកង្វល់ និងផលប្រយោជន៍ រួម ក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ ដើម្បី ចូលរួមដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ ក្នុង ឱកាសទស្សនកិច្ចនេះ កម្ពុជា និងចិន ក៏គ្រោង ចុះហត្ថលេខាលើឯកសារជាច្រើនពាក់ព័ន្ធនឹង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ កសិកម្ម សុខា– ភិបាល ព័ត៌មាន ថាមពល សន្តិសុខ សមុទ្រ និងខ្សែក្រវាត់មួយ និងផ្លូវមួយ។
ទស្សនកិច្ចរបស់ឯកឧត្តមស៊ី ជីនពីង នា ពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា–ចិន កាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែម ទៀត ព្រមទាំងនឹងលើកកម្ពស់កិច្ចសហប្រតិ–បត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ទៅកម្រិតខ្ពស់ថ្មីមួយទៀត។ ក្នុងឱកាសទស្សនកិច្ចនេះ ប្រទេសយើងពីរនឹង ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយផ្តោតលើ ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
–ការឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងការ ពង្រឹងសន្តិសុខ។
–ការពង្រឹងផែនការទាំងមូល សម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើម្បជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព និងពេញលេញ។
–ការឯកភាពគ្នាពង្រីកបន្ថែមទៀត នូវ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម សមុទ្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍។
–ការបង្កើនទំនាក់ទំនងមិត្តភាព រវាង យុវជន ដើម្បីរៀបចំអ្នកបន្តវេនសម្រាប់មិត្ត–ភាពកម្ពុជា–ចិន ព្រមទាំងពង្រឹងមូលដ្ឋានគាំទ្រ ជាសាធារណៈ ចំពោះទំនាក់ទំនងមិត្តភាពទ្វេ–ភាគី ដើម្បីឱ្យប្រទេសទាំងពីរ ក្លាយជាអ្នកជិត– ខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អជារៀង– រហូត។ ភាគីចិន នឹងលើកទឹកចិត្តប្រជាជនចិន ឱ្យមកទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើន។
–ភាគីចិន នឹងលើកទឹកចិត្តសហគ្រាស ចិន ដែលមានសមត្ថភាពនិងល្បីល្បាញ ឱ្យ បង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា លើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គមនាគមន៍ ឧស្សាហកម្ម និងទេស–ចរណ៍ ព្រមទាំងបន្តអនុវត្តតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀត។
–ភាគីចិន បានបញ្ជាក់សារជាថ្មីនូវការ គាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិប– តេយ្យភាព ឯករាជ្យភាព និងរក្សាស្ថិរភាព នយោបាយរបស់កម្ពុជា។ ភាគីកម្ពុជា បានបញ្ជាក់ សារជាថ្មី នូវការប្តេជ្ញារបស់ខ្លួន ចំពោះគោល– នយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ចិន ស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ ជាផ្នែក មួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ប្រឆាំង ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ទោះក្នុង ទម្រង់ណាក៏ដោយ ព្រមទាំងការបន្តគាំទ្រការ អភិវឌ្ឍដោយសន្តិភាព និងបុព្វហេតុដ៏ធំធេង ក្នុងការបង្រួបបង្រួមប្រទេសចិន ដោយសន្តិវិធី។
បក្សប្រឆាំងនៅកម្ពុជា ស្វាគមន៍ដំណើរ ទស្សនកិច្ចប្រធានាធិបតីចិន ៖
គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង មានអាសនៈនៅរដ្ឋសភាកម្ពុជា បានផ្ញើសារ លិខិតស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតីចិន នៅព្រះរាជាណាចក្រកម្ពុជា។
លិខិតរបស់គណបក្សសង្គ្រោះជាតិ លេខ ១៨០០/១៦ គ.ស.ជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធាន គណបក្ស គោរពជូនលោកស៊ី ជីនពីង ប្រធា–នាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មាន ខ្លឹមសារទាំងស្រុងថា “ក្នុងនាមថ្នាក់ដឹកនាំ សមាជិក គណបក្សសង្គ្រោះជាតិ និងក្នុងនាមយើងខ្ញុំជា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ យើងខ្ញុំសូមសម្តែងនូវការអបអរសាទរ និងសូម ស្វាគមន៍យ៉ាងកក់ក្តៅ ដោយកិត្តយសដ៏ខ្ពង់ខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ– មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ នេះ។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹង ពង្រឹងពង្រីកថែមទៀត នូវទំនាក់ទំនងមិត្តភាព កម្ពុជា–ចិន ដែលត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ១៩៥៨ ហើយដែលចំណងទាក់ទងការទូត និងមិត្តភាពជាប្រពៃណី រវាងប្រទេសកម្ពុជា–ចិន ជាច្រើនទសវត្សរ៍ ត្រូវបានរក្សាយ៉ាងខ្ជាប់– ខ្ជួនដោយរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងជាពិសេសតាមរយៈថ្នាក់– ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះ– មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះ– ជាតិ ជាគណបក្សនយោបាយមួយដែលមាន អាសនៈតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ដែលមាន សំឡេង៤៥ភាគរយ នៅក្នុងរដ្ឋសភាកម្ពុជា ទាំងមូល និងដែលមានប្រភពចេញពីចលនា តស៊ូហ៊្វុនស៊ិនប៉ិច (ដឹកនាំដោយព្រះបរមរតន– កោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ) និងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ដឹកនាំដោយសម្តេចបវរសេដ្ឋា សឺន សាន) មិនអាចបំភ្លេចបានទេ នូវការជួយជ្រោមជ្រែង គ្រប់បែបយ៉ាង ដល់ចលនាតស៊ូកន្លងមក របស់ មហាមិត្តចិន ក្នុងការរំដោះប្រទេសជាតិ ពីការ ឈ្លានពានរបស់បរទេស ព្រមទាំងបានចូលរួម យ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើឱ្យ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលប្រទេសចិន ជាហត្ថលេខីមួយដ៏ សំខាន់។
ដូចឯកឧត្តមប្រធានាធិបតី ជ្រាបស្រាប់ ហើយ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីកម្ពុជា នោះ បានចង្អុលបង្ហាញផ្លូវឱ្យប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរដោយធានាបាននូវ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី គោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស និងស្តារប្រទេស កម្ពុជា ឡើងវិញ ឱ្យមានការរីកចម្រើន។
ជាការកត់សម្គាល់របស់យើងខ្ញុំ ក្រោយ ការបោះឆ្នោត ដែលរៀបចំដោយអង្គការសហ– ប្រជាជាតិ ប្រទេសចិន បានចូលរួមយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការជួយកសាងប្រទេសកម្ពុជា ឡើងវិញ ដូចមានសមិទ្ធផលជាច្រើន ហើយ ប្រទេសចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំ របស់ ប្រទេសកម្ពុជា ផងដែរ។
គណបក្សសង្គ្រោះជាតិ ចង់បានប្រទេស ចិន ដែលជាហត្ថលេខាដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជួយធានាឱ្យមានការអនុវត្តឱ្យបានពេញលេញ នូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នា នេះ យើងខ្ញុំចង់បានទំនាក់ទំនងរវាងប្រទេស យើងទាំងពីរ ស្ថិតនៅជានិច្ចនិរន្តរ៍ ប្រកបដោយ ភាពស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ការពារ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ យើងទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា រយៈពេលពីរថ្ងៃ របស់ឯកឧត្តមប្រធា–នាធិបតី និងគណៈប្រតិភូ យើងខ្ញុំសូមជូនពរ ដល់ឯកឧត្តម និងសហការី សូមឱ្យមានសុខភាព ល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមឯកឧត្តមប្រធានាធិបតី ទទួលនូវ ការគោររាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ”។
ជីវប្រវត្តិលោកប្រធានាធិបតីចិន ស៊ី ជីនពីង
ស៊ី ជីនពីង (Xi Jinping) ត្រូវបាន ជ្រើសតាំងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេស ចិន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២។ កាល នោះ លោកស៊ី ជីនពីង ដែលមានវ័យ៥៩ឆ្នាំ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន នៅក្នុងសន្និសីទពេញអង្គ លើកទី១ នៃសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ ហើយលោកក៏បានកាន់មុខតំណែងជាប្រធានា គណៈកម្មាធិការយោធានៃគណៈកម្មាធិការ– មជ្ឈិមបក្សកុម្មុយនិស្តចិន ផងដែរ។ នៅខែមីនា ឆ្នាំ២០១៣ លោកត្រូវបានជ្រើសតាំងជាប្រធាន រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេស ចិន នៅក្នុងសន្និសីទលើកទី១ នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេស នីតិកាលទី១២។
ជីវិតក្រលំបាកក្នុងយុវវ័យ
លោកស៊ី ជីនពីង កើតនៅខែមិថុនា ឆ្នាំ ១៩៥៣ នៅស្រុក Fuping ខេត្ត Shanxi ភាគ កណ្តាលប្រទេសចិន។ ឪពុករបស់លោកឈ្មោះ ស៊ី ចុងស៊ុន Xi Zhongxun ជាអ្នកនយោ បាយជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន ធ្លាប់ កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីចិន។ តែ បានរងភាពអយុត្តិធម៌អស់រយៈពេល១៦ឆ្នាំ ចាប់ពីឆ្នាំ១៩៦២។
នៅដើមឆ្នាំ១៩៦៩ លោកស៊ី ជីនពីង Xi Jinping ដែលមានវ័យមិនទាន់គ្រប់១៦ ឆ្នាំផង បានផ្លាស់ប្តូរលំនៅទៅកាន់តំបន់ជនបទ នៃភាគខាងជើងខេត្ត Shanxi និងធ្វើកសិកម្ម នៅទីនោះ ដូចជាធ្វើស្រែចម្ការ អូស ធ្យូងថ្ម វាយ ទំនប់ រែកលាមក ពោលគឺការងារ អ្វីក៏ដោយ ក៏លោកធ្លាប់ធ្វើការលំបាកអ្វីក៏ធ្លាប់ជួបប្រទះ ដែរ។ នាឆ្នាំ១៩៧៥ លោកត្រូវបានជ្រើសរើស ឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យឈីង ហួ។ នៅថ្ងៃចាកចេញ អ្នកភូមិបាននាំគ្នាឈរ អមតាមផ្លូវ ដើម្បីជូនដំណើរលោក។
ការរស់នៅតំបន់ជនបទរយៈពេល៧ឆ្នាំ មិនត្រឹមតែបានញ៉ាំងឱ្យលោកស៊ី ជីនពីង បង្កើត នូវចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជន ក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើ ឱ្យលោកយល់ដឹងកាន់តែស៊ីជម្រៅអំពីតំបន់ ជនបទរបស់ប្រទេសចិន និងស្ថានភាពពិតប្រាកដ នៅតាមមូលដ្ឋានរបស់ប្រទេសចិនទៀតផង ដែលចំណុចទាំងអស់នេះ ហើយបានរួមបញ្ចូល យ៉ាងស៊ីជម្រៅទៅក្នុងការស្វែងរកនៃឆាកជីវិត របស់លោក ហើយការធ្វើការងារជាក់ស្តែង ដើម្បី ប្រជាជនបានក្លាយជាគោលដៅដ៏មុតមាំរបស់ លោក។
មាគ៌ាចូលបម្រើនយោបាយ
នាឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យឈីងហួ លោកស៊ី ជីនពីង បានចូលបំពេញការងារជាលេខាធការនៅខុទ្ទ– កាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងខុទ្ទកាល័យនៃគណៈកម្មាធិការយោធាមជ្ឈិម។ ចាប់ពី ឆ្នាំ១៩៨២មក ជាបន្តបន្ទាប់ លោកស៊ី ជិនពីង បានកាន់មុខតំណែងជាលេខាធិការនៃគណៈ–កម្មការបក្សស្រុក Zhengding ខេត្ត Hebei អភិបាលរងក្រុង Xiamenខេត្ត Fujian លេខាធិការនៃគណៈកម្មការបក្សក្រុង Ningde ខេត្ត Fujian លេខាធិការនៃគណៈកម្មការ បក្សក្រុង Fuzhou ខេត្ត Fujian លេខាធិការ នៃគណៈកម្មការបក្សខេត្ត Fujian អភិបាល ខេត្ត ធុញិន្បា លេខាធិការនៃគណៈកម្មការ បក្សខេត្ត Zhejiang លេខាធិការនៃគណៈ–កម្មការក្រុង Shanghai សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិម លេខាធិការ នៃលេខាធិការដ្ឋានមជ្ឈិម អនុប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការយោធានៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជា ដើម រហូតដល់កាន់មុខតំណែងជាអគ្គមគ្គុទ្ទេសក៍ កំពូលរបស់ប្រទេសចិនមកទល់សព្វថ្ងៃ។
បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី ចិន មិនថាការបំពេញការងារនៅតាមតំបន់ ឬ នៅមជ្ឈិម លោកស៊ី ជីនពីង សុទ្ធតែផ្តោត ការយកចិត្តទុកដាក់ខ្ពស់ដល់ការងារការទូត និង រាប់អានជាមួយមិត្តភក្តិអន្តរជាតិយ៉ាងទូលំ–ទូលាយ។ ពេលបម្រើការងារនៅរដ្ឋបាលតំបន់ លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេស និងតំបន់ជាង៦០ក្នុងទ្វីបទាំង៥ និងបានទទួល ជួបជាមួយភ្ញៀវបរទេសជាច្រើនរូប។ ក្រោយ ពីចូលបំពេញការងារនៅមជ្ឈិម លោកក៏បាន ស្វាគមន៍ភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិនជាច្រើនរូបផងដែរ មិនត្រឹម តែប៉ុណ្ណោះទេ លោកក៏បានធ្វើការប្រាស្រ័យ ទាក់ទងយ៉ាងទូលំទូលាយ និងប្រកបដោយមេត្រី ភាពជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃបណ្តា ប្រទេសលើពិភពលោក។ លោកស៊ី ជីនពីង បាន បង្ហាញយ៉ាងស្មោះចំពោះឥស្សរជនគ្រប់មជ្ឈ– ដ្ឋាននៅក្រៅប្រទេស អំពីការយល់ឃើញរបស់ ប្រជានជនចិនចំពោះប្រទេសរបស់ខ្លួន និង ពិភពលោកបច្ចុប្បន្ន ជាមួយគ្នានេះដែរ លោក ក៏រីករាយស្តាប់នូវមតិយោបល់របស់សមភាគី និងស្វែងយល់ពីគំនិតរបស់ពួកគេផងដែរ។ អ្នក– នយោបាយបរទេសសំខាន់ៗជាច្រើនដែលធ្លាប់ ប្រាស្រ័យទាក់ទងជាមួយលោកស៊ី ជីនពីង សុទ្ធ តែកត់សម្គាល់ឃើញថា លោកស៊ី ជីនពីង ជា អ្នកដឹកនាំដែលមានជំនឿចិត្ត មានភាពប្រាកដ ប្រជា ប្រកបដោយគតិបណ្ឌិត និងមានមេត្រីភាព។
គ្រួសារដ៏មានសុភមង្គល
លោកស៊ី ជីនពីង មានគ្រួសារមួយដ៏មាន សុភមង្គល និងពេញបរិបូរណ៍។ ភរិយារបស់ លោកមានឈ្មោះថា ប៉េង លីយាន់ (Peng Liyuan)។ ជួបគ្នាជាលើកដំបូងនៅឆ្នាំ១៩៨៦ ហើយបន្ទាប់មក អ្នកទាំងពីរក៏បានជាប់ចិត្ត ជាប់និស្ស័យជាមួយគ្នា។ ក្រោយពីរៀបការ លោកនិងភរិយាមានកូនស្រីដ៏គួរឱ្យស្រឡាញ់ ម្នាក់។
លោកស៊ី ជីនពីង និងភរិយា បានដាក់ ឈ្មោះឱ្យកូនស្រីថា (Mingze) ដែលមានន័យ ថា ធ្វើជាមនុស្សស្អាតស្អំ និងមានប្រយោជន៍ ដល់សង្គម។ នេះគឺជាក្តីសង្ឃឹមរបស់ពួកគាត់ ចំពោះកូនស្រីផង ហើយក៏ជាការឆ្លុះបញ្ចាំងពី ឥរិយាបថគ្រួសារដ៏សាមញ្ញរបស់លោកប្រធា– នាធិបតីចិន ស៊ី ជីនពីង ផងដែរ…៕
ដោយ ៖ កុលបុត្រ

