Sunday, August 17, 2025
Homeព័ត៌មានជាតិមិននឹកស្មានថា គ្រាន់ចេញពីឡានភ្លាម គាត់មានអារម្មណ៍ពុះកញ្ជ្រេលខ្លាំងដល់ម្លុឹង

មិននឹកស្មានថា គ្រាន់ចេញពីឡានភ្លាម គាត់មានអារម្មណ៍ពុះកញ្ជ្រេលខ្លាំងដល់ម្លុឹង

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទីតាំងនូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណវត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ទី១. មានឈ្មោះ គង់ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់ ។ ទី២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកបរ)។

ជនសង្ស័យទាំង២នាក់ ទី១. មានឈ្មោះ គង់ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់ ។ ទី២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកបរ)។

សម្ភារៈចាប់យក រួមមាន រថយន្តម៉ាក LEXUS ពណ៌ប្រផេះ ផលិតឆ្នាំ២០០៣ ស្លាកលេខភ្នំពេញ2AV-9545, សោរថយន្ត០១, កូនសោរ០២ និងទូរស័ព្ទ១គ្រឿង ម៉ាក iPhone។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ លោកសូត្រ ស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានខលមករាយការណ៍ប្រាប់មត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈ្វាំង ថា មានជនសង្ស័យ២នាក់ បានជិះរថយន្តម៉ាក LUXUS ពាក់ស្លាកកលេខភ្នំពេញ 2AV-9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត។

ក្នុងនោះមានជនសង្ស័យឈ្មោះប៊ិន សុភា បានអង្គុយចាំក្នុងរថយន្ត ចំណែកជនសង្ស័យឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារលើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាពធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ។ បន្ទាប់មកជនសង្ស័យរូបនេះបានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរូបសំណាក់ព្រះនាងទេពប្រណម្យ ចំនួន៤ និងខ្ទមអ្នកតា ចំនួន១។

សមត្ថកិច្ចបន្តថា ភ្លាមៗនោះ ជនសង្ស័យឈ្មោះគង់ សំណាង បានចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និងធាក់ក្បាលនាគបំបាក់ចោល ចំនួន២។ បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់ល័ក្ខ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទ រួមមាន រូបសំណាកស្រីគ្រប់ល័ក្ខ ចំនួន១, រូបសំណាកព្រះនាងពៅ ចំនួន១, រួបសំណាកកុមារពេជ្រ ចំនួន១, រូបសំណាកព្រះអង្គចេក ចំនួន១ និងគ្រឿងសក្ការៈ ដូចជា បាយសីផ្កាភ្ញីបោះបោកចោល ដោយមិនអស់ចិត្ត ជនសង្ស័យបានវាយផើងផ្កា និងពាងទឹកបែកអស់ ចំនួន២ទៀត ដែលនៅក្បែរប្រាសាទ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងរថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES