Sunday, August 17, 2025
Homeតារាខ្មែរលោកឆឹម សក្កដា ចង់រៀបការជាមួយពេជ្រ សោភា ឆ្នាំ២០២២

លោកឆឹម សក្កដា ចង់រៀបការជាមួយពេជ្រ សោភា ឆ្នាំ២០២២

តារាចម្រៀងថោន លោកឆឹម សក្កដា បានប្រាប់ ”នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ថា លោកមានគម្រោងចង់រៀបការជាមួយពេជ្រ សោភា នៅឆ្នាំ២០២២ ខាងមុខនេះហើយ។ ការចេញមកកំណត់ពេលវេលាជាក់លាក់នៅពេលនេះ ក្រោយពីសក្កដា ធុញទ្រាន់រឿងរឿងគេសង្ស័យថា លោកនិងអ្នកមេម៉ាយ សោភា លេងស្នេហា ”ក្លែងក្លាយ” ជាមួយគ្នា ដើម្បីយកភាពល្បីល្បាញ​ និងចង់បំភ័ន្តភ្នែកមហាជន។

ប៉ុន្ដែសក្កដា ថា នៅឆ្នាំ២០២២ លោកនិងសោភា នឹងពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ចម្លើយពីរឿងរៀបការរបស់ពួកប្រាប់ទៅអ្នកគាំទ្រ។

សក្កដា បន្ថែមថា លោកបានស្រលាញ់គ្នាជាមួយសោភា ជាង៤ឆ្នាំទៅហើយ ដែលអាចនិយាយបានថា ពេលនេះសមល្មមក្នុងការគិតគូរដល់ពេលវេលាត្រូវចូលរោងការហើយ។ លោកថា មិនប្រកាន់ពីអតីតកាលរបស់សោភា ដែលធ្លាប់មានប្ដី និងក្លាយខ្លួនជាស្រី្ដមេម៉ាយនោះទេ ព្រោះស្នេហាសំខាន់នៅលើមនុស្ស២នាក់។

លោកឆឹម សក្កដា បានចូលច្រៀងនៅផលិតកម្មថោន ជាង១ឆ្នាំហើយ តែលោកមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងពុះកញ្រ្ជោលឡើយ ខណៈដែលមុននេះ ថោន បានបែកបាក់ផ្ទៃក្នុង នាំឲ្យអាជីពរបស់លោកកាន់តែពិបាកប្រឈមថែមទៀត។ ប៉ុន្តែសក្កដា ថា នឹងមិនបណ្ដោយឲ្យអាជីពលោកកាន់តែស្ងាត់ៗ រហូតហៅលែងឮនោះទេ ព្រោះលោកក៏ចេះដឹកនាំផលិតសម្ដែងដោយខ្លួនឯងដែរ ហើយក្នុងករណីដែលថោន ផលិតបទចម្រៀងចេញយឺតយ៉ាវ ព្រោះតែកូវីដ-១៩នោះ លោកនឹងអាចធ្វើអ្វីថ្មីៗនាពេលខាងមុខ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ។

តារាវ័យ៣៥ឆ្នាំរូបនេះ បន្ថែមថា លោកបានបញ្ចប់ថ្នាក់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឆ្នាំ២០១២ នៅសាលាន័រតុន ហើយឈានជើងចូលសិល្បៈរយៈពេល១២ឆ្នាំហើយ ខណៈដែលចំណងស្នេហាជាមួយពេជ្រ សោភា ទើបតែជិត៥ឆ្នាំទេ ហើយបើគ្មានអ្វីប្រែប្រួលទេ នឹងរៀបការនៅឆ្នាំ២០២២៕

RELATED ARTICLES