Sunday, August 17, 2025
Homeតារាខ្មែរអ្នកនាងឱក សុគន្ធកញ្ញា បញ្ចេញភាពសិចស៊ីលើកដំបូង

អ្នកនាងឱក សុគន្ធកញ្ញា បញ្ចេញភាពសិចស៊ីលើកដំបូង

ភ្នំពេញ ៖ តារាចម្រៀងល្បីនៅផលិកម្មហង្សមាស ឱក សុគន្ធកញ្ញា ស្រាប់តែហ៊ានបញ្ចេញភាពសិចស៊ី ធ្វើឲ្យអ្នកសិល្ប: និងទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយពីនាងមានប្តីនិងកូនប្រុសម្នាក់ អាយុជាង១ឆ្នាំ។

ឱក សុគន្ធកញ្ញា បានបញ្ចេញភាពសិចស៊ីលើកដំបូងនេះ តាមរយ: MV ចម្រៀងកាយវិការ បទរបស់នាងផ្ទាល់ គឺបទ “សុំយំម្តង” ដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពសិចស៊ីរបស់នាង ដែលជាឈុតងូតទឹកក្នុងអាង នៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរថា “ព្រោះតែរឹងមាំពេក ទើបគេមិនខ្វល់ពីសុខទុក្ខយើង មិនឃើញសូម្បីតែទឹកភ្នែកយើង យំម្ដងហើយ ឥឡូវសុំយំម្ដងទៀត ឲ្យគេឃើញ ។ រូបភាពក្នុងបទ “សុំយំម្ដង” ចេញឆាប់ៗនេះ”។

តាមរយ:រូបភាពសិចស៊ីជាលើកដំបូងនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងសរសើរថា ស្អាតណាស់ គ្រប់គ្នា​ ហើយពួកគេថា នេះជាលើកទីមួយ ដែលបានឃើញតារាចម្រៀងល្បីរូបនេះ ចិត្តល្អ ហ៊ានស្លៀកពាក់បញ្ចេញសាច់ខ្ចីបែបនេះ។

គួរបញ្ជាក់ថា តារាចម្រៀងឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកអ៊ឹង ឆៃងួន ថៅកែក្រុមហ៊ុនហង្សមាស រស្មីហង្សមាស និងទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។

សព្វថ្ងៃ ឱក សុគន្ធកញ្ញា មានអាយុ៣៣ឆ្នាំហើយ ទោះបីជាបានប្តីជាប្អូនថៅកែហង្សមាស ក៏ដោយ  នាងនៅតែបន្តអាជីពចាស់ បន្ទាប់ពីបានសម្រាកពពោះនិងបានសម្រាលកូនប្រុសដំបូង ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆលី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅពេលនេះ កូនប្រុសរបស់នាងមានអាយុជាង១ខួបហើយ ។

ជាមួយបទថ្មី “សុំយំម្តង” នេះ គេជឿថា ឱក សុគន្ធកញ្ញា នឹងទទួលបានការគាំទ្រច្រើនមិនខាន ជាពិសេស បន្ទាប់ពីនាងបានបង្ហាញរូបភាពសិចស៊ីដែលនាងសម្តែងក្នុងបទចម្រៀងខាងលើ តាមបណ្តាញសង្គម ដែលទាក់ទាញនូវការចាប់អារម្មណ៍ពីទស្សនិកជន អ្នកគាំទ្រ (Fan) របស់នាងមកនោះ៕

RELATED ARTICLES