ម៉ូលីកា បានទិញរថយន្ដទំនើបម៉ាក Ford ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសន្លាង ពណ៌ស តម្លៃ១២៨០០០ដុល្លារ ជូនស្វាមីរបស់នាង កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនេះបង្ហាញថា ជីវភាពរបស់នាងកាន់តែធូរធាមួយកម្រិតទៀត បើទោះជាមុននេះ កូវីដ-១៩ ធ្វើឲ្យអាជីវកម្មមួយចំនួនប្រឈមបញ្ហាក្ដី ប៉ុន្ដែថៅកែស្រីហាង “NK Molika Beauty Trending Co.Ltd” រូបនេះ នៅតែដំណើរការមុខរបររបស់ខ្លួនដូចប្រកតី។

ម៉ូលីកា បានថ្លែងសារថា ”ឡាននេះបានមកពីការលក់ផលិតផលសម្រក អូនគ្មានអីច្រើនឲ្យប្ដីទេ គ្រាន់តែអូនបានបំពេញបំណងប្ដី ឃើញប្ដី Share Mo Lika ឡានហ្នឹងរាល់ថ្ងៃ ហើយប្រពន្ធដើររកពេញភ្នំពេញ អស់ហើយ គ្មានពណ៌ខ្មៅ ដែលប្ដីចង់បានទេ សល់តែពណ៌សមួយហ្នឹង ទើបខំទិញទាំងយប់ មក Surprise ប្ដី”។

ដោយឡែក ស្វាមីរបស់ម៉ូលីកា លោកហុង ម៉ានុណ វិញ បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលត្រូវភរិយាផ្ដល់កាដូរថយន្ដក្នុងក្ដីស្រម៉ៃនេះ ដោយលោកបានចេញសារថា ”អរណុណប្រពន្ធសម្លាញ់ ដែលតែងតែលើកលែង និងតស៊ូជាមួយគ្នាកន្លងមក។ អរគុណខ្លាំងសម្រាប់កាដូដ៏ធំមួយនេះ គឺថារកពាក្យអ្វីថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំងពេក។ បងមានតែពាក្យជូនពរអូនឲ្យសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនពរឲ្យអូនលក់ផលិតផលកាន់តែដាច់ជាងនេះទៀត”។

ការទិញបានរថយន្ដ Ford 2020 នេះជារថយន្ដទី៣ហើយ សម្រាប់ម៉ូលីកា ព្រោះមុននេះនាងមានរថយន្ដ២គ្រឿង ជិះឆ្លាស់គ្នានោះ គឺ Range Rover និង Jaguar ស្របពេលដែលមុនមានព័ត៌មានថា នាងទើបបានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាត តម្លៃជាង៣០ម៉ឺនដុល្លារផងដែរ។

គេកត់សម្គាល់ថា ក្រោយផ្អាកអាជីពចម្រៀង ម៉ូលីកា បានក្លាយទៅជាអ្នកលក់ផលិតផលតាម Online ដ៏លេចធ្លោរម្នាក់នាពេលបច្ចុប្បន្ន ដែលមានជីវភាពកាន់តែធូរធា ហើយមុខជំនួញកាន់តែរីកធំផងដែរ ទើបធ្វើឲ្យនាងមានលទ្ធភាពជិះរថយន្ដ១គ្រឿង តម្លៃជាង១០ម៉ឺនដុល្លារនេះ។

ម៉ូលីកា បានរៀបការជាមួយតារាសម្ដែង លោកហុង ម៉ានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ និងបានសម្រាលបានកូនស្រី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា នុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ។

អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ធ្លាប់បង្ហាញការងារសប្បុរសធម៌ជាច្រើន ដូចជា បរិច្ចាគថវិការចូលរួមជាមួយរដ្ឋាភិបាល ទប់ស្កាត់កូវីដ-១៩, គ្រោះទឹកជំនន់ និងជួយដល់អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ នៅខេត្តសៀមរាប ជាដើម៕
