Friday, August 15, 2025
Homeព័ត៌មានជាតិបុរសម្នាក់ស្ទូចត្រីមិនទាន់បាន រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច

បុរសម្នាក់ស្ទូចត្រីមិនទាន់បាន រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច

ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងស្ទូចត្រី មិនទាន់បានត្រីផង ស្រាប់តែប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងទឹក ធ្វើឱ្យភ័យឆោឡោរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ករណីស្ទូចត្រី ប្រទះឃើញខ្មោចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា នៅចំណុចភូមិម៉ឺនរៀម ឃុំទួលព្រិច ស្រុកអង្គស្នួល។

ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានទៅស្ទូចត្រី ម្នាក់ឯងនៅក្នុងរណ្តៅទឹកចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសាកសពមានសភាពសពហើមអណ្តែតទឹក ទើបប្រញាប់រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃដដែលនោះ។

 តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក។ សពត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅតម្កល់ទុកនៅវត្តអោងការ ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

RELATED ARTICLES