Friday, August 15, 2025
Homeតារាខ្មែរម៉ូលីកា ឧបត្ថម្ភថវិកាដល់កុមារកំព្រា លោកជំទាវហ៊ុន ស៊ីណាត ឲ្យពរមានសេចក្តីសុខ១ជីវិត

ម៉ូលីកា ឧបត្ថម្ភថវិកាដល់កុមារកំព្រា លោកជំទាវហ៊ុន ស៊ីណាត ឲ្យពរមានសេចក្តីសុខ១ជីវិត

យោងតាមហ្វេសប៊ុកកលោកជំទាវហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយរដ្ឋមន្រ្ដី ហ។ុន សែន បានបង្ហោះពីសកម្មភាពអតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា បានឧបត្ថម្ភនូវថវិកាចំនួន៥០០ដុល្លារបន្ថែមទៀត ដល់អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ហាង “NK Molika Beauty Trending Co.Ltd” រូបនេះ បានបរិច្ចាគនូវប្រាក់ចំនួន១០០០ដុល្លាររួចមកហើយ ដល់អង្គការនេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺរំលងទើបតែបាន៣សប្ដាហ៍ប៉ុណ្ណោះ ម៉ូលីកា ក៏នាំស្វាមីលោកហុង ម៉ានុណ និងបីកូនស្រីទៅជួបលោកជំទាវហ៊ុន ស៊ីណាត ដើម្បីផ្ដល់ថវិការជួយដល់អង្គការមួយនេះថែមទៀត។

នៅលើទំព័រហ្វេសប៊ុកលោកជំទាវហ៊ុន ស៊ីណាត បានបង្ហោះសារថា ”តាងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់កូនអឿន ម៉ូលីកា និងកូនហុង ម៉ានុណ ដែលបានជួយថវិការ៥០០ដុល្លារ ដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សូមជូនពរកូនទាំងពីរសូមឲ្យមានសេចក្ដីសុខពេញមួយជីវិត”។

នេះជាសកម្មភាពសប្បុរសធម៌មួយទៀតរបស់ម៉ូលីកា ខណៈដែលមុននេះ នាងក៏បានបរិច្ចាគនូវថវិការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ-១៩ និងជនរងគ្រោះទឹកជំនន់ផងដែរ។

ដោយឡែក ការផ្ដល់ថវិកាជាបន្ដបន្ទាប់ដល់កុមារកំព្រាដល់អង្គការនៅខេត្តសៀមរាប នោះ តាមព័ត៌មានថា ម៉ូលីកា បានយល់ច្បាស់ពីការលំបាករបស់ពួកគេ ព្រោះនាងក៏ធ្លាប់ជាក្មេងកំព្រាដែរ ហេតុនេះហើយទោះជាមានជីវភាពធូរធាយ៉ាងណា ក៏នាងមិនដែលភ្លេចពីអតីតកាលឡើយ ទើបពេលនេះនាងបានចេញមុខធ្វើការងារសប្បុរសធម៌ជាហូរហែ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដែលសកម្មភាពបែបនេះ ត្រូវបានមហាជនជាច្រើនបានសម្ដែងការគាំទ្រនូវទឹកចិត្តរបស់អតីតអ្នកចម្រៀងនៅផលិតកម្មRock ដែលពេលនេះកំពុងតែជោគជ័យក្នុងអាជីវកម្មតាម Online៕

RELATED ARTICLES