Friday, August 15, 2025
Homeព័ត៌មានជាតិអួតបែបនេះ ដើម្បីឲ្យគេទុកចិត្ត... ចុងក្រោយសមត្ថកិច្ចចាប់ខ្លួនគាត់តែម្នាក់ឯង

អួតបែបនេះ ដើម្បីឲ្យគេទុកចិត្ត… ចុងក្រោយសមត្ថកិច្ចចាប់ខ្លួនគាត់តែម្នាក់ឯង

ខេត្តត្បូងឃ្មុំ ៖ វង់ល្បែងស៊ីសង មានទាំងបៀ អាប៉ោង និងសង្វៀនជល់មាន់ភ្នាល់ ដាក់លុយយ៉ាងធំមួយកន្លែង ដែលបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងពពាក់ពពូនដោយ មិនខ្លាចសមត្ថកិច្ច ដែលបើតាមអ្នកចូលទៅលេង គេតែងឮម្ចាស់ទីតាំងអួតអាងថា មាន ខ្សែធំជាខ្នងបង្អែក មិនមានសមត្ថកិច្ចណាហ៊ានចាប់បង្ក្រាបនោះ ឥឡូវនេះត្រូវសមត្ថកិច្ចឃាត់ ខ្លួនយកទៅសួរនាំ តែអ្នកលេងបានរត់ប្រាសអាយុរួចខ្លួនអស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងច្រើនប្រភេទមួយកន្លែង នៅភូមិជីរោទ៍លើ ឃុំជីរោទ៍លើ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះតាសឿន ដែលគេស្គាល់ថា ជាជើងខ្លាំងបើកល្បែងលេងស៊ីសងដោយខុសច្បាប់នៅចំណុចនោះ និងរឹបអូសបានវត្ថុតាង មួយចំនួនយកមកចាត់ការតាមច្បាប់។

ប្រភពដដែលរាយការណ៍ថា ទីតាំងបើកល្បែងរបស់តាសឿន នេះ គឺបានបើកដំណើរការ លេងយ៉ាងពពាក់ពពូនជាយូរមកហើយ គេពុំដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ ដោយសារតាសឿន តែងតែអួតប្រាប់គេឯងថា គាត់មានសែស្រឡាយជាខ្នងបង្អែកធំណាស់ គឺគ្មាននរណាហ៊ានចាប់ឬបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ខ្លួនឡើយ។

ប្រភពដដែលឱ្យដឹងដែរថា ការអួតអាងរបស់ម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ លេចឮ ពីមាត់មួយទៅមួយបន្លាចបានសមត្ថកិច្ចមូលដ្ឋាន អត់ហ៊ានទៅក្អកក្បែរ ស្រាប់តែនៅវេលា រសៀលខាងលើ លោកវរសេនីយទោ ជា ជឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នង- ការដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនម្ចាស់ទីតាំង (តាសឿន) តែម្តង។ រីឯអ្នកលេងបានរត់គេចខ្លួនអស់ ទើបកម្លាំងប្រមូលយកវត្ថុតាង និងម្ចាស់ទីតាំងមកកាន់ ការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES