ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានចាត់ទុកសមាជិកសភា គណបក្សសង្គ្រោះជាតិ ទាំង៥៥រូប ថា ជាមនុស្ស កំសាកមានអំណាច ដែលប្រជាពលរដ្ឋប្រគល់ឱ្យ ហើយ តែខ្លាចមិនហ៊ានយកអំណាចនោះ ទៅ ប្រើ។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ តុលា ២០១៦ “សមាជិកសភាតំណាងបក្សសង្គ្រោះ– ជាតិ ទាំង៥៥នាក់ ក្នុងសភានោះ មិនមែនអត់ អំណាចទេ តែការពិតគឺមកពីអ្នកទាំង៥៥នាក់ នោះ ជាមនុស្សកំសាក ខ្លាច មិនហ៊ានប្រើអំណាច ដែលពលរដ្ឋ ប្រគល់ជូន!
បើពលរដ្ឋខ្មែរ និងយុវជនខ្មែរ នៅតែគាំទ្រ និងបោះឆ្នោតបញ្ជូនមនុស្សកំសាក មនុស្សខ្លាច ជនផ្តាច់ការ មនុស្សខ្លាចលោកហ៊ុន សែន ទាំង នោះ ឱ្យទៅអង្គុយក្នុងរដ្ឋសភា ដដែលៗតទៅ ទៀតនោះ គឺស្មើនឹងបន្តប្រគល់អំណាចឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសដដែល ដោយគ្មាន ការផ្លាស់ប្តូរអ្វីទាំងអស់។ ក្រុមសភាតំណាងបក្ស សង្គ្រោះជាតិ មានចរិតនិងខួរក្បាលមិនខុសពី អតីតក្រុមសភាតំណាងបក្សហ៊្វុនស៊ិនប៉ិច ដែល រលាយនោះទេ។ ពួកគេប្រតិកម្មឬស្វែងរកការ ចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយ អង្វរលន់តួលោកហ៊ុន សែន ដើម្បីតែប្រយោជន៍ បុគ្គលរបស់មេដឹកនាំពួកគេ និងប្រយោជន៍ គណបក្ស ដែលជាឆ្នាំងបាយនយោបាយរបស់ ពួកគេប៉ុណ្ណោះ មិនដែលយកប្រយោជន៍ជាតិ មកនិយាយទេ។
បន្តជឿ និងបន្តគាំទ្រអ្នកនយោបាយ កំសាក ដែលមិនហ៊ានប្រើអំណាចដែលពលរដ្ឋប្រគល់ ជូន គឺប្រៀបដូចជាចិញ្ចឹមឆ្មាខ្វាក់ ដែលខ្លាចកណ្តុរ ហើយដេករង់ចាំតែស៊ីបាយក្នុងចាន”។
បន្ថែមលើចំណុចនេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់បាប្រ់ “នគរធំ” នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៦ថា ប៉ុន្មានអាណត្តិមកហើយ តំណាងរាស្ត្រគណបក្សប្រឆាំង បានត្រឹមតែទៅ អង្គុយនៅក្នុងសភា តែមិនឃើញប្រើអំណាចអ្វី ឱ្យមានប្រសិទ្ធភាព ដែលធ្វើឱ្យរាស្ត្រមានការ ខកបំណង។
លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ខ្ញុំធ្វើការប្រៀបធៀបថា បើសិនជាយើងជា ជនរងគ្រោះ ហើយយើងទៅជួលមេធាវីដែល ជាអ្នកតំណាងយើងនោះ គឺជាមេធាវីកំសាក ម្នាក់ ដែលមិនហ៊ានតវ៉ាក្តី ដែលមិនហ៊ានយក ច្បាប់មកអនុវត្ត ដើម្បីនឹងធ្វើការតស៊ូមតិ គឺ មានន័យថា យើងទៅជួលមេធាវីកំសាក មក ការពារក្តីយើង អាហ្នឹងរឿងក្តី វាអត់បានប្រយោជន៍ អត់បានឈ្នះអីទេ។ អ៊ីចឹងបើសិនជាពលរដ្ឋ នៅតែបន្តបោះឆ្នោតជ្រើសរើសអ្នកកំសាក ជន កំសាក អ្នកនយោបាយកំសាក ឱ្យទៅធ្វើតំណាង របស់ខ្លួន អង្គុយក្នុងរដ្ឋសភាទៀត អាហ្នឹងដូច បោះឆ្នោតឱ្យគណបក្សប្រជាជន ឱ្យហ៊ុន សែន បន្តកាន់អំណាចអ៊ីចឹង។ ការប្រើអំណាចដែល ពលរដ្ឋប្រគល់ឱ្យ គឺខ្លួនឯងត្រូវដឹងថា ខ្លួនឯង ជាតំណាងរាស្ត្រម្នាក់ គឺតំណាងឱ្យពលរដ្ឋប៉ុន្មាន ម៉ឺនសំឡេង ឱ្យដឹងច្បាស់ ភារកិច្ច កាតព្វកិច្ច អ្នក តំណាងរាស្ត្រ ដែលទៅអង្គុយធ្វើការនៅក្នុង សភា តំណាងឱ្យពលរដ្ឋហ្នឹង។ អ៊ីចឹងសំឡេង របស់ខ្លួនឯងហ្នឹង គឺតំណាងឱ្យពលរដ្ឋយ៉ាងតិច ៤ម៉ឺនសំឡេង បើសិនជាខ្លួនឯងម្នាក់ មិនហ៊ាន និយាយជំនួសអ្នក៤ម៉ឺននាក់ហ្នឹង គឺមានន័យថា ដូចអ្នក៤ម៉ឺននាក់ហ្នឹងត្រូវបានបិទមាត់អ៊ីចឹង។ ដូច្នេះអ្នកទាំង៤ម៉ឺននាក់ ដែលរើសម្នាក់ទៅ អង្គុយនៅក្នុងសភាហ្នឹង គឺត្រូវរើសមនុស្សដែល ហ៊ាន ដែលក្លាហាន ដែលមិនខ្លាចអំណាចផ្តាច់ការ ដែលមិនខ្លាចការគំរាមកំហែង ហើយដែលយល់ ច្បាស់អំពីច្បាប់ដែលត្រូវទាមទារឱ្យអនុវត្តពិត ប្រាកដ ដើម្បីការពារប្រយោជន៍ជាតិ និងប្រ–យោជន៍របស់ពលរដ្ឋ។ ដូច្នេះសមាជិកសភា បើ ទៅធ្វើជាសភាតំណាងរាស្ត្រ គឺត្រូវហ៊ានប្រើ អំណាចតំណាងរបស់រាស្ត្រ ប៉ុន្តែរយៈកាលកន្លង មក យើងឃើញថា ពួកអ្នកទាំងអស់ហ្នឹង ទៅ អង្គុយក្នុងសភា ធ្វើជាសមាជិកសភាតំណាង–បក្ស។ អ៊ីចឹងទាល់តែវាប៉ះពាល់ផលប្រយោជន៍ របស់បក្ស ទាល់តែគេធ្វើបាបមេបក្ស បានខ្លួន ឯងហ៊ាននិយាយ ប៉ុន្តែគេធ្វើបាបរាស្ត្រ គេធ្វើ បាបប្រទេសជាតិ អត់ហ៊ាននិយាយទេ សុខចិត្ត ទៅចរចាចុងមាត់ ដើម្បីនឹងចែកលាភសក្ការៈ ជាមួយពួកអ្នកដែលគេធ្វើបាបប្រទេសជាតិ ធ្វើបាបរាស្ត្រទៅវិញ យើងឃើញការពិតជាក់– ស្តែងអ៊ីចឹង គឺប៉ុន្មានអាណត្តិមកហើយ អ្នកដែល នៅក្នុងសភា ដែលប្រកាសខ្លួនថា ជាអ្នកតំណាង– រាស្ត្រនោះ គឺមិនដែលហ៊ានប្រើអំណាចតំណាង របស់រាស្ត្រ ទៅការពារផលប្រយោជន៍របស់ រាស្ត្រទេ គឺសម្រាប់តែទៅការពារផលប្រយោជន៍ របស់បក្ស ឬការពារមេបក្សតែប៉ុណ្ណោះ”។
ទោះយ៉ាងណា តំណាងរាស្ត្រគណបក្ស ប្រឆាំង បានប្រតិកម្មនឹងការលើកឡើងរបស់ ប្រធានគណបក្សអំណាចខ្មែរ ដោយអះអាងថា ពួកគាត់មិនមែនកំសាកទេ តែតំណាងរាស្ត្រមាន សិទ្ធិមិនចូលសភា នៅពេលណាមើលឃើញថា ស្ថានភាពមិនសមស្រប។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា លោកជាម ច័ន្ទនី បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្គ្រោះជាតិ មិនខ្លាច ទេ តែអ្វីដែលសំខាន់ តំណាងរាស្ត្រធ្វើ ដើម្បី ប្រយោជន៍ពលរដ្ឋ។
លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ការ ពិតទៅ ការបញ្ចោញយោបល់របស់ប្រធានគណ– បក្សមួយ វាគ្មានអីគួរឱ្យចាប់អារម្មណ៍ផង ប៉ុន្តែ គ្រាន់តែឆ្លើយតបថា នេះជាសិទ្ធិរបស់យើង អត់មានខ្លាចអីនឹងចូលសភានោះទេ ព្រោះសភា ជាផ្ទះយើង មន្ទីររដ្ឋសភា ជាផ្ទះរបស់តំណាង–រាស្ត្រជាកន្លែងធ្វើការរបស់តំណាងរាស្ត្រ។ ពេល ណាតំណាងរាស្ត្រ យល់ថា ចូលមានសារសំខាន់ ចំពោះជាតិ យើងចូល តែបើអត់មានសារសំខាន់ ចំពោះជាតិ យើងអត់ចូល ជាសិទ្ធិរបស់យើង។ ដូច្នេះពាក្យថា កំសាក មិនកំសាកហ្នឹង វាគ្មាន អីដែលយើងត្រូវចាប់អារម្មណ៍ទេ។ តំណាងរាស្ត្រ មានអំណាច ប៉ុន្តែអំណាចរបស់នីតិប្បញ្ញត្តិ អា ហ្នឹងមាន ហើយមានរឿងអីយើងខ្លាចពីណា? ប៉ុន្តែគ្រាន់តែគិតថា វាអត់គួរចូល វាអត់មាន ប្រយោជន៍ ពីព្រោះយើងធ្វើអ្វីៗដើម្បីប្រយោជន៍ ពលរដ្ឋ ប្រយោជន៍រាស្ត្រ ហើយបើអត់មាន ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋផង យើងចូល ធ្វើអី? អាហ្នឹងយើងគិតប៉ុណ្ណឹង។ ដូច្នេះយើងអត់ ខ្លាចអីទេ គ្រាន់តែពេលខ្លះ យើងត្រូវប្រយ័ត្នខ្លួន យើង ដោយសារថា យើងឃើញជាក់ស្តែងកន្លង មកហើយ តំណាងរាស្ត្រមួយចំនួន ត្រូវបានគេ វ៉ៃដំអ៊ីចឹងទៅ។ ដូច្នេះ ជាជំហរផ្ទាល់របស់ខ្ញុំៗ គិតថា ការវាយតម្លៃរបស់គាត់ ជាសិទ្ធិរបស់គាត់ ហើយ ក៏ប៉ុន្តែរឿងពិតនោះ នៅលើប្រជាពលរដ្ឋ ខ្មែរ ដែលលោកជាអ្នកសម្រេចចិត្ត នៅក្នុងឆ្នាំ ២០១៧ និង២០១៨ខាងមុខ ហើយបើលោក ខ្លាំង លោកពូកែ ធ្វើឱ្យតែបានកៅអីទៅ អាហ្នឹង ជារឿងការយល់ឃើញរបស់ខ្ញុំ ពីព្រោះគណបក្ស សង្គ្រោះជាតិ កើតឡើងដោយសារប្រជាពលរដ្ឋ ដូច្នេះយើងត្រូវធ្វើអ្វីបម្រើប្រជាពលរដ្ឋ ហើយ គ្រប់យ៉ាងទាំងអស់ យើងអត់មានខ្លាចអីទេ”៕