ភ្នំពេញ ៖ តារាសម្តែងរូបស្រស់ផូរផង់ កញ្ញាមាន សូនីតា បានបង្ហើបថា នាងចង់បើកសាលាបង្រៀនញ៉ែ សម្រាប់បង្រៀនបុរសៗឲ្យចេះញ៉ែស្រីដែលខ្លួនស្រឡាញ់ឲ្យបានជោគជ័យ។

មាន សូនីតា លើកឡើងថា តាមពិតរបៀបញ៉ែស្រីនោះ មានអីទៅពិបាក គ្រាន់តែយកចិត្តទុកដាក់លើនាងបន្តិច នូវអ្វីដែលនាងចូលចិត្តទៅ យូរទៅនាងនឹងបាក់ចិត្តហើយ។

មាន សូនីតា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “យូរៗដូចចង់បើកបង្រៀន “សាលាញ៉ែ” យុទ្ធសាស្ត្របេះដូងស្អិត តាមពិត មិនមែនមនុស្សស្រីរើសពេក ឬក៏ទាមទារច្រើនពេកនោះទេ ក៏ប៉ុន្តែអ្នកដែលចូលមកភ្លាវៗពេក ហ៊ឹម …។

មានអីទៅពិបាក គ្រាន់តែចង់បានចិត្តមនុស្សស្រីដែលយើងស្រលាញ់ យកចិត្តទុកដាក់តិចទៅ – Care គេតិច – គេចូលចិត្តញ៉ាំអី – គេចូលចិត្តធ្វើអី- គេចូលចិត្តទៅណា – ពេលទំនេរគេធ្វើអ្វី ព្រលឹមឡើងទិញអ្វីដែលគេចូលចិត្តញ៉ាំមកឲ្យញ៉ាំ … ពេលថ្ងៃឡើង សួរញ៉ាំបាយនៅ? ឬញ៉ាំអ្វីអត់? យ៉ាងម៉េចដែរថ្ងៃនេះ ហត់អត់ …? យូរទៅ គេបាក់ចិត្តហើយ, យ៉ាងហោចណាស់ក៏គេមើលឃើញយើងខ្លះដែរ»។

មាន សូនីតា សរសេរបន្តថា “បានតែប៉ុណ្ណេះ អ្នកណាថាមិន ok ហើយសប្បាយចិត្ត អ្នកខ្លះមាត់ថាស្រលាញ់ តែទង្វើសូន្យអីចឹង កុំភ្លេចថា រយៈពេលរាប់អានគ្នាដំបូង គឺសំខាន់ណាស់ គេសង្កេតយើងគ្រប់សកម្មភាព គ្រប់ពេលវេលា ទាំងកាយវិការ ភាពអត់ធ្មត់ ព្យាយាម ស្មោះត្រង់ និងការយកចិត្តទុកដាក់ អីចឹងបើកាយវិការផ្ទុយពីទង្វើ មិនយូរមិនឆាប់ គេបាយបាយៗ … យើងហើយ ព្រោះគេគិតថា ម្នាក់នេះអត់យកជាការបានទេ។ Share … ទុកឲ្យមិត្តប្រុសយើងមើលទៅ”៕


