Thursday, August 14, 2025
Homeព័ត៌មានជាតិ៥ឆ្នាំ កូនប្រុសទៅលេងស្រុកម្តង ស្រាប់តែឪពុកឆោឡោបាត់ចៅស្រី

៥ឆ្នាំ កូនប្រុសទៅលេងស្រុកម្តង ស្រាប់តែឪពុកឆោឡោបាត់ចៅស្រី

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរួមរស់បង្កើតបានកូនស្រីម្នាក់ ស្រាប់តែបែកបាក់គ្នា ដោយស្ត្រីជាប្រពន្ធវេចបង្វេចចុះចោលប្តីនិងកូនបាត់ ចំណែកបុរសជាប្តីមិនបានយកកូនស្រីទៅមើលថែដែរ ដោយយកទៅទុកឱ្យឪពុកបង្កើតមើលថែជំនួស តាំងពីបាតជើងក្រហមរងាល លុះកូនស្រីមានអាយុ៥ឆ្នាំ ឪពុកបានទៅលេងស្រុក រួចបានលួចយកកូនស្រីមកភ្នំពេញបាត់ និងថែមទាំងយកមកចាក់សោបង្ខាំងទុកឱ្យនៅតែម្នាក់ឯងក្នុងផ្ទះ ជាហេតុធ្វើឱ្យជីតាភ័យឆោឡោប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ទាំងយប់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលចាក់សោបង្ខាំងកូនស្រីតូចនៅក្នុងផ្ទះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ូ ណូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចាស់ ឃុំចាស់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យនេះមានកូនស្រី ម្នាក់ អាយុ៥ឆ្នាំ និងបានទុកកូនស្រីឱ្យឪពុកឈ្មោះពៅ នាង អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅភូមិចាស់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នកមើលថែ។ ចំណែកប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានវេចបង្វេច រត់ចោលប្តី និងកូនស្រី តាំងពីកូនទើបនឹងកើតម៉្លេះ។

តាមប្រភពពីបុរសវ័យចំណាស់ដែលត្រូវជាឪពុករបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា ជាច្រើនឆ្នាំមកហើយ កូនប្រុសរបស់គាត់បានប្រើប្រាស់ថ្នាំញៀន រហូតដល់ប្រពន្ធទ្រាំរស់នៅជាមួយមិនបាន ក៏រត់ចោលតាំងពីកូនបាតជើងក្រហម រួចក៏យកកូនមកទុកឱ្យគាត់ដែលត្រូវជាជីតាក្មេងស្រី ជាអ្នកមើលថែទាំ អស់រយៈពេល ៥ឆ្នាំមកហើយ ចំណែកកូនរបស់គាត់ដែលត្រូវជាឪពុកក្មេងស្រី បានដើរចោលផ្ទះ មិនបានជួយថែទាំកូនស្រីនោះទេ។

លុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កូនប្រុសរបស់គាត់បានបែកថ្នាំ និយាយមិនដឹងត្រូវខុសឡើយ ហើយក៏បានលួចយកកូនស្រីរត់ចេញពីផ្ទះ នៅទីរួមខេត្តកំពង់ស្ពឺ មកភ្នំពេញ អស់រយៈពេល ២ថ្ងៃ ធ្វើឱ្យគាត់បាត់ចៅស្រីនិងមានការភិតភ័យយ៉ាងខ្លាំង។ បន្ទាប់មក គាត់ក៏បានប្តឹងទៅសមត្ថកិច្ច និងអង្គការ ព្រមទាំងប្រកាសតាម Facebook ដើម្បីឱ្យជួយស្វែងរកចៅរបស់គាត់ផងដែរ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់ក៏ទទួលបានដំណឹងពីបងប្អូនតាមទូរស័ព្ទថា បុរសបែកថ្នាំ ត្រូវជាកូនរបស់គាត់ និងជាឪពុកក្មេងស្រីបានមករស់នៅបណ្តោះអាសន្ននៅផ្ទះបងប្អូនក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ឮបែបនេះ រូបគាត់ជាជីតាក៏ប្រញាប់មកយកចៅស្រីវិញ ស្រាប់តែកូនប្រុសគាត់ដែលជាឪពុកក្មេងស្រីបានចាក់សោនៅខាងក្នុងផ្ទះជួល ទាំងខ្លួនមានអាការបែកថ្នាំ ធ្វើឱ្យរូបគាត់ដែលជាជីតាមានការភិតភ័យ ព្រោះតែចៅស្រីនៅក្នុងផ្ទះជាមួយឪពុកបែកថ្នាំ រួចក៏បានប្តឹងទៅសមត្ថកិច្ច និងអាជ្ញាធរឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ បុរសខាងលើ ត្រូវបានឪពុកប្តឹងឱ្យសមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែប្រែ ចំណែកក្មេងស្រីតូចដែលត្រូវជាចៅរបស់គាត់ ត្រូវបានជីតា យកទៅមើលថែបន្តទៀត៕

RELATED ARTICLES