Thursday, August 14, 2025
Homeតារាខ្មែរនី មុនីនាថ មិនទាន់រៀបការ តែរំភើបជំនួសប្អូនស្រី

នី មុនីនាថ មិនទាន់រៀបការ តែរំភើបជំនួសប្អូនស្រី

តារាទឹកភ្នែកនី មុនីនាថ បានសម្ដែងអារម្មណ៍រំភើបជំនួសប្អូនស្រីរបស់នាង នី សុផារ័ត្ន និងប្អូនថ្លៃរបស់នាង លោកសេង រតនៈឧត្តម ទៅទៀត នៅពេលដែលមង្គលការរបស់ពួកគេកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ មានការអញ្ជើញចូលរួមពីលោកជំទាវហ៊ុន ស៊ីណាត ប្អូនសម្តេចនាយរដ្ឋមន្រ្ដីហ៊ុន សែន បានដឹកដៃកូនក្រមុំ អ្នកនាងសុផារ័ត្ន ដោយផ្ទាល់តែម្ដង ទើបមុនីនាថ ចាត់ទុកថានោះជាកិត្តិយសដ៏ធំមួយសម្រាប់ក្រុមគ្រួសាររបស់នាង។

ទោះជាយ៉ាងណា នៅពេលដែលមិត្តភក្ដិសួរថា ម៉េចបានប្អូនរៀបការមុនបងនោះ? មុនីនាថ មិនធ្វើអត្ថាធិប្បាយឡើយ។

នី មុនីនាថ ធ្លាប់ខកចិត្តរឿងធ្វើកូនក្រមុំដល់ទៅ២លើក ព្រោះអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយអតីតតារាសម្ដែង ពោះម៉ាយកែវ កុសល នោះ ពួកគេធ្លាប់លេចឮថា គ្រោងដឹកដៃគ្នាចូលរោងការ នឹងនាំគ្នាចេញទៅរស់នៅអាមេរិក។ ប៉ុន្ដែក្រោយមកក៏បរាជ័យវិញ ដោយសារតែលោកកុសល បានងាករេចិត្តទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយម្នាក់ ដែលជាថៅកែហាងកាត់ដេរមួយទៅវិញ។

ដោយសារតែក្ដៅចិត្តពេក ទើបមុនីនាថ បានភ្ជាប់ស្នេហ៍ថ្មីជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកអ៊ុង សូឡាង តែមិនទាន់បានរៀបការផង ពួកគេក៏ឈ្លោះគ្នាផ្អើលពេញផ្ទៃប្រទេស ហើយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ តារាសម្ដែងចូលចិត្តបង្ហូរទឹកភ្នែករូបនេះ បានរងភាបអាម៉ាសជាខ្លាំង ព្រោះតែត្រូវលោកសូឡាង ប្ដឹងពីបទឆបោក ដោយទាមទារប្រាក់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ តែរឿងក្ដីនេះបែរជាស្ងប់ស្ងាត់ទៅវិញ ដោយរយៈពេលជាង៣ឆ្នាំនេះ មិនទាន់ឮបើកសវនការឡើយ ខណៈដែលលោកសូឡាង បង្ហាញក្ដីអស់សង្ឃឹម ព្រោះលេចឮថា មានមន្រ្ដីធំចេញមុខជួយអន្ដរាគមន៍មុនីនាថ ទៅហើយ។

ដោយឡែក នី មុនីនាថ បានប្រកាសថា ពេលនេះនាងមានសង្សារថ្មីទៀត ហើយជាបុរសខ្មែរ មកពីអូស្រា្ដលី តែនាងមិនទាន់ចង់រៀបការឆាប់ៗទេ៕

RELATED ARTICLES