តារា Online ម៉ូលីកា បានធ្វើឲ្យផ្អើលដល់អ្នកលក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រោះតែនាងដាក់ប្រូម៉ូសិនពិសេស រយៈពេល៣ថ្ងៃ (២៥ដល់២៧ ខែវិច្ឆិកា) ដោយកាត់ស្ដុក១០០០០ដុល្លារ ចែកកាដូទូរស័ព្ទ 12 Pro max ១ដើម នោះ ស្រាប់តែមានអ្នកលក់ជាច្រើនទិញកញ្ចប់នេះ ដែលក្នុងនោះមានទាំងអាជីវករនៅខេត្តបន្ទាយមានជ័យ បានទិញ១០០០០ដុល្លារ ដល់ទៅ៥ឈុត មានន័យថា ទិញស្ដុកពិសេសនេះចំណាយដល់ទៅ៥០០០០ដុល្លារ ទទួលបានទូរស័ព្ទដៃដល់ទៅ៥គ្រឿងទៀតផង។

នៅលើហ្វេសប៊ុករបស់ម៉ូលីកា នាងបានបញ្ចេញសារថា ”ចុមយក្ស 10000$ ៥ឈុត តំណាងនៅខាងម៉ាឡៃ ចឹងបានរង្វាន់ទូរស័ព្ទ 12 Pro max ៥គ្រឿងហើយ”។

ក្រោយស្ងាត់កូវីដ-១៩បន្ដិចនេះ ម៉ូលីកា កាន់តែពង្រឹងអាជីវកម្មរបស់នាងតាម Online ដោយផ្ដល់នូវការ Promotions ពិសេសដល់អ្នកលក់ទាំងឡាយដែលទិញកញ្ចប់តាមលក្ខខណ្ឌរបស់នាង។

អតីតតារាចម្រៀង Rock រូបនេះ បានអះអាងថា នាងសប្បាយចិត្តទើបទិញរថយន្ដថ្មី Ford 2020 តម្លៃជាង១២ម៉ឺនដុល្លារ ឲ្យស្វាមី កាលពីថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២០ ទើបនាងបង្កើតកម្មវិធីនេះឡើងដើម្បីឲ្យអតិថិជនរបស់នាងរីករាយជាមួយគ្នាដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ នាងថា មានអ្នកសម្រុកទិញឈុតនោះជាច្រើន ហើយពួកគាត់សុទ្ធតែទទួលបានទូរស័ព្ទទំនើប 12 Pro max ដូចការសន្យារបស់នាង។

ដោយឡែក ទាក់ទងអាជីពសិល្បៈវិញ ម៉ូលីកា ថាដោយសារតែមមាញឹករឿងរកស៊ីពេក ហេតុនេះហើយមិនទាន់មានពេលឡើងឆាកវិញទេ ប៉ុន្ដែនាងនៅតែស្រលាញ់អាជីពចម្រៀង និងឆ្លៀតធ្វើបទចម្រៀងចេញដោយខ្លួនឯង៕

