Tuesday, August 12, 2025
Homeតារាខ្មែរអ្នកនាងអាលីហ្សា សម្រកបាន១៣គីឡូ ក្រោយសម្រាលកូន

អ្នកនាងអាលីហ្សា សម្រកបាន១៣គីឡូ ក្រោយសម្រាលកូន

តារាចម្រៀងអ៊ុន អាលីហ្សា ហៅកូនបារាំង អំឡុងពេលដែលពពោះ នាងថា បានឡើងទម្ងន់រហូតដល់ទៅ៨១គីឡូឯណោះ តែពេលនេះក្រោយសម្រាលកូនបានជិត៣ខែនេះ នាងសម្រកបាន១៣គីឡូ ពោលគឺនៅសល់ត្រឹមតែ៦៨គីឡូទេ។

ទោះជាយ៉ាងណា អាលីហ្សា ថា មិនបណ្ដោយឲ្យនៅគីឡូម៉ាប់ៗនេះ នៅយូរតទៅទៀតនោះទេ គឺត្រូវតែប្រឹងសម្រកមកវិញឲ្យស្គមជាងនេះ ខណៈដែលពេលនេះនាងបានតមញាំអាហារ នឹងត្រៀមវិលទៅហាត់ប្រាណវិញ នៅពេលដែលបានរឹងដៃរឹងជើងជាងនេះបន្ដិច។

ដោយឡែក អាជីពសិល្បៈវិញ អាលីហ្សា បានផ្អាកជិតកន្លះឆ្នាំហើយ នឹងមិនទាន់ទទួលការងារសិល្បៈឡើងវិញនោះទេ ព្រោះតែជាប់រវល់មើលថែកូន​និងមិនទាន់មានសុខភាពដូចដើម។

អាលីហ្សា បានបែកប្ដីជាច្រើនខែមកហើយ ដោយសារតែកូវីដ-១៩ ទើបលោកសូ លីឃាំង ដែលជាអាណិកជនខ្មែរ មកពីអាមេរិក នោះ មិនអាចមកមើលថែនាងបាន ធ្វើឲ្យអាលីហ្សា សម្រាលកូនតែម្នាក់ឯង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

ទោះជាយ៉ាងណា អាលីហ្សា​បញ្ជាក់ថា មិនតូចចិត្តតូចថ្លើមដោយសារតែសម្រាលកូនដំបូង គ្មានប្ដីនៅក្បែរនោះឡើយ ព្រោះតែប្ដីចង់មកណាស់ តែមកមិនកើត ព្រោះកូវីដ-១៩ ។ នាងថា គ្មានគម្រោងទៅជួបប្ដីនៅអាមេរិកទេ ប៉ុន្ដែប្ដីនាង លោកលីឃាំង នឹងចុះមកជួបប្រពន្ធកូន នៅពេលដែលស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខនោះ។

អាលីហ្សា បានរៀបការជាមួយអ្នកជំនួញ លោកសូ លីឃាំង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ពេលនេះទទួលបានកូនស្រីម្នាក់ ឈ្មោះSo Jannaly អាយុជាង៣ខែ។

អាលីហ្សា បន្ថែមថា ទោះជាគីឡូមិនទាន់ស្រកដូចចិត្តស្រលាញ់ក្ដី ប៉ុន្ដែនាងមិនបាម្ភច្រើនខ្លាចប្ដីលែងស្រលាញ់នោះទេ ព្រោះពេលខាងមុខនេះ នាងត្រូវតែសម្រករាងឲ្យបានគីឡូស្អាតវិញ ដើម្បីកុំឲ្យប្រែទៅជាមនុស្សផ្សេងដូចពេលនេះទៀត៕

RELATED ARTICLES