Tuesday, August 12, 2025
Homeព័ត៌មានជាតិខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភបង់អង្គុយចំនួន​១៤០​ ដល់ខេត្តប៉ៃលិន និងបាត់ដំបង

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភបង់អង្គុយចំនួន​១៤០​ ដល់ខេត្តប៉ៃលិន និងបាត់ដំបង

កាលពីថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​​ឧបត្ថម្ភ​​បង់​អង្គុយសរុបចំនួន​១៤០ ដល់​សាលា​ស្រុក​សំពៅលូន​ វរសេនាតូច​នគរបាល​​ការពារ​ព្រំដែន​គោកលេខ​៨១៧​​ ខេត្ត​បាត់​ដំបង​ និង​ស្នង​ការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ សម្រាប់​ប្រើ​​ប្រាស់ក្នុង​ស្ថាប័ន​របស់​ខ្លួន​​ចំនួន​​១៥​​កន្លែង។

លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​ប្រសាសន៍ថា ៖ “ការ​ផ្ដល់​បង់​អង្គុយ​ជូន​ស្ថាប័ន​ផ្សេង​ៗ​​​ក្នុង​​ខេត្ត​ទាំង២នេះ គឺ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សណ្ដាប់​ធ្នាប់​​សាធារណៈ​ ក៏ដូចជា​​ផ្ដល់​កន្លែង​អង្គុយ​​​​​​​ប្រកប​​​ដោយ​​ផាសុកភាព​ជូន​​មន្ត្រី​រាជការ និង​​​ប្រជា​ពលរដ្ឋ​”។

លោក យន់ សង្ហា អភិបាលរងស្រុកសំពៅលូន មានប្រសាសន៍ថា៖ “ការផ្ដល់ជូនបង់អង្គុយជាច្រើនដល់ស្ថាប័នផ្សេងៗក្នុងខេត្តបាត់ដំបងនេះ ជាការផ្ដល់ជូនចំគោលដៅបំផុត ព្រោះបង់អង្គុយទាំងនេះនឹងផ្ដល់ជាកន្លែងអង្គុយដ៏សមរម្យបំផុតនៅរដ្ឋបាលមូលដ្ឋាន សម្រាប់បងប្អូនប្រជាពលរដ្ឋអង្គុយរង់ចាំធ្វើសេវាសាធារណៈផ្សេងៗ”។

បង់​អង្គុយ​ចំនួន​១៤០​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​១៥​​ទីតាំង ​រួម​មាន​ ស្នង​ការដ្ឋាន​គរបាល​ខេត្តប៉ៃលិន សាលាស្រុក​សំពៅលូន សាលាឃុំសំពៅលូន មន្ទីរពេទ្យ​យោធា​ភូមិភាគ​ទី៥ សាលា​ឃុំតាស្ដា សាលាឃុំ​សន្តិភាព សាលាបឋមសិក្សា និង​អនុវិទ្យាល័យកូន​ភ្នំ​​៣២​ សាលាឃុំអង្គរបាន សាលាឃុំសិរីមានជ័យ បុស្តិ៍គីឡូម៉ែត្រ៩ ប៉ុស្តិ៍ភ្នំព្រឹក ប៉ុស្តិ៍កូនភ្នំ ប៉ុស្តិ៍​ចក្រី បុស្តិ៍​ចម្ការស្រូវ បុស្តិ៍​គីឡូម៉ែត្រ១៣។

គួរ​បញ្ជាក់ថា ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០២០​នេះ ខ្មែរ ប៊ែវើរីជីស បានផ្តល់បង់អង្គុយសរុបចំនួន​១៩០ សម្រាប់អង្គុយ​នៅទីតាំងចំនួន​១៧​ ក្នុងខេត្តឧត្តរ​មានជ័យ តាកែវ បាត់ដំបង និង​ប៉ៃលិន៕

RELATED ARTICLES