Tuesday, August 12, 2025
Homeតារាខ្មែរគូម៉ា មិនទាន់ចង់រៀបការជាមួយសង្សារ

គូម៉ា មិនទាន់ចង់រៀបការជាមួយសង្សារ

ចំណងស្នេហាតារាចម្រៀងថោន លោកគូម៉ា និងអ្នកសម្ដែងស្រីស្រស់ ម់ៅ គឹមធីតា បានបង្ហាញជាចំហជាច្រើនឆ្នាំមកហើយ ដោយពួកគេផ្អែមល្ហែមគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ខណៈដែលកញ្ញាធីតា ធ្លាប់អះអាងថា មូលហេតុដែលនាងជ្រើសលោកគូម៉ា ព្រោះតែតារាចម្រៀងរូបនេះមានទឹកដមសំឡេងផ្អែម ធ្វើឲ្យនាងមិនអាចដកចិត្តរួចឡើយ។

ទោះជាយ៉ាងណា ធីតា ប្រាប់ថា មិនទាន់អាចនិយាយរឿងរៀបការ ថានឹងធ្វើបាននៅពេលណានោះទេ ព្រោះនៅត្រូវការពេលមើលចិត្តគ្នាថែមទៀត។

ដោយឡែក តារាចម្រៀងគូម៉ា វិញ បានប្រាប់កាលពីពេលថ្មីៗនេះថា រឿងស្នេហាលោកជាមួយបណ្ដូលចិត្តគឹមធីតា គ្មានបញ្ហាអីជាមួយគ្នាទេ គឺនៅតែល្អធម្មតាដូចមុន។ ប៉ុន្តែទាក់ទងរឿងរៀបការវិញ គូម៉ា ថា ឆ្នាំនេះលោកមានអាយុ២៩ឆ្នាំហើយ ប៉ុន្ដែដោយសារគិតគូតរឿងការងារសិល្បៈរហូតមក ទើបមិនទាន់គិតដល់រឿងរៀបការនេះបាននៅពេលនេះទេ។

លោកគូម៉ា បន្តថា មិនខ្លាចរៀបការទៅប៉ះពាល់ដល់អាជីពសិល្បៈនោះទេ ប៉ុន្ដែដោយសារតែលោកនិងសង្សារ រវល់រៀងៗខ្លួន ទើបមិនទាន់គិតថា នឹងធ្វើនៅពេលណាបាន។

គូម៉ា ជាអ្នកចម្រៀងសំខាន់ម្នាក់របស់ថោន ពិសេស គឺបន្ទាប់ពីមាស សុខសោភា និងខេម ដើរចេញនោះ គូម៉ា កាន់តែរ៉ាប់រងបន្ទុកនៅផលិតកម្មនេះទៀត។ យ៉ាងណា គេនៅមិនទាន់ឃើញគូម៉ា ចាប់ដៃគូជាមួយស្រីស្អាតរ៉ាប៊ី នោះទេ ខណៈអនាគតស្វាមីរបស់កញ្ញាគឹមធីតា រូបនេះ អះអាងថា លោកមិនដែលប្រកាន់ដៃគូចម្រៀងនោះឡើយ ពោលគឺឲ្យតែក្រុមហ៊ុនតម្រូវ លោកអាចច្រៀងជាមួយអ្នកចម្រៀងរូបណាក៏បានដែរ។

លោកគូម៉ា បន្ថែមថា ខេម និងមាស សុខសោភា ដើរចេញ ជាសិទ្ធិនៃការសម្រេចចិត្តរបស់ពួកគាត់ តែលោកគ្មានបំណងផ្លាស់ប្ដូរផលិតកម្មនៅពេលនេះទេ ព្រោះនៅកុងត្រាជាមួយថោន ច្រើនឆ្នាំទៀត។

ក្រៅពីគូម៉ា ដែលកំពុងភ្ជាប់ស្នេហ៍ជាមួយស្រីស្អាតម៉ៅ គឹមធីតា នោះ ពេលនេះគេឃើញតារា២ដួងទៀត កំពុងតែស្អិតល្មួតគ្នាដែរនោះ គឺលោកសយ រតនៈ ជាមួយអ្នកនាងប៉ាច គីមមួយ ខណៈដែលលោកឆឹម សក្កដា រំអុកពេជ្រ សោភា សុំរៀបការឆ្នាំ២០២២៕

RELATED ARTICLES