Sunday, August 10, 2025
Homeតារាខ្មែរតារាចម្រៀងអភ័ព្វ​ ទូច ស៊ុននិច ផ្ញើសំឡេងពីអាមេរិក ជូនជនរួមជាតិខ្មែរ

តារាចម្រៀងអភ័ព្វ​ ទូច ស៊ុននិច ផ្ញើសំឡេងពីអាមេរិក ជូនជនរួមជាតិខ្មែរ

ស.រ.អា ៖ តារាចម្រៀងអភ័ព្វ កញ្ញាទូច ស៊ុននិច ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ បណ្តាលឲ្យរងរបួសធ្ងន់ ហើយសព្វថ្ងៃកំពុងស្នាក់នៅឯសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពពិការនោះ ថ្មីៗនេះ នាងបានផ្ញើសំឡេងពីអាមេរិក ជូនជនរួមជាតិខ្មែរ ដែលធ្លាប់គាំទ្រនាងស្តាប់កម្សាន្តនូវបទចម្រៀងថ្មី មួយបទ ដែលមានចំណងជើងថា “កត្តិកបាត់សង្សារ” ហើយត្រូវបានអ្នកស្តាប់ទាំងឡាយសរសើរថា សំឡេងនាងនៅតែពីរោះក្រអួនដូចដើម ។

ទូច ស៊ុននិច បានបង្ហោះវីដេអូចម្រៀងថ្មីរបស់នាង បទ”កត្តិកបាត់សង្សារ” ដែលមានទាំងសាច់ភ្លេងសុទ្ធ បែបខារ៉ាអូខេ និងសំនៀងរបស់នាងផ្ទាល់នៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរថា “សូមបងប្អូនច្រៀងលេងកម្សាន្តលំហែអារម្មណ៍ទាំងអស់គ្នា ជាមួយនឹង (ភ្លេងសុទ្ធ) បទចម្រៀងថតថ្មីរបស់នាងខ្ញុំមួយបទទៀត នៅក្នុងឆ្នាំ២០២០ នេះ ដែលមានចំណងជើងថា ”កត្តិកបាត់សង្សារ” ដែលនិពន្ធបទភ្លេងដោយលោក បូទី និងនិពន្ធទំនុកច្រៀងដោយលោក បូរ៉ា…”។

កញ្ញាទូច ស៊ុននិច សរសេរបន្ថែមថា “ជម្រាបសួរ! លោកយាយលោកតា អ៊ំពូ មាមីង​ បងប្អូន ក្មួយៗទាំងអស់គ្នាជាទីនឹករលឹក! សូមបងប្អូនចូលរួមស្ដាប់កម្សាន្ត លំហែរអារម្មណ៍ទាំងអស់គ្នា  ជាមួយនឹងបទចម្រៀងថតថ្មីរបស់នាងខ្ញុំ មួយបទទៀត នៅក្នុងឆ្នាំ២០២០ នេះ ដែលមានចំណងជើងថា ”កក្ដិកបាត់សង្សារ”។

សូមអរគុណចំពោះការគាំទ្រនិងការលើកទឹកចិត្តរបស់លោកយាយលោកតា អ៊ំពូ មាមីង បងប្អូន ក្មួយៗទាំងអស់គ្នា មកដល់នាងខ្ញុំ ដែលធើ្វឲ្យនាងខ្ញុំកាន់តែមានកម្លាំងចិត្តច្រើនថែមទៀតនឹងថតបទចម្រៀងថ្មីៗ ជួនដល់បងប្អូនទាំងអស់គ្នាបានសណ្តាប់។ តែសូមកុំភ្លេច subscribe, like, and share video របស់នាងខ្ញុំ ឲ្យបានគ្រប់គ្នាផងណា! សូមអរគុណចំពោះការចូលរួមទស្សនា និងគាំទ្រនាងខ្ញុំ។ ស្រលាញ់និងនឹករលឹកដល់បងប្អូនទាំងអស់គ្នា … Love»។

ចំពោះទំនុកច្រៀង បទ «កត្តិកបាត់សង្សារ» ដែលច្រៀងដោយកញ្ញា ទូច ស៊ុននិច នោះខ្លឹមសារដូចខាងក្រោម ៖

១- ជំនោរត្រជាក់ធ្លាក់មកហើយ ខ្យល់បក់ប៉ើយៗរងាឆ្អឹងខ្នង វស្សាហួសទៅចូលកត្តិកម្តង នឹកដល់ប្រុសបងជាគូសង្សារ។

២- នឹកកាយវិការធ្លាប់បីត្រកង នឹកដល់នួនល្អងដែលបានឃ្លាតឆ្ងាយ ឃ្លាតពីឆោមឆាយឲ្យអូនឯកា ។

៣- វាលស្រែពេញដោយផ្លែស្រូវ ពណ៌មាសឆ្អិនឆ្អៅក្រអូបខ្លាំងណាស់ សំឡេងខ្លែងឯកបូលលើអាកាស នឹកម្ចាស់ខ្លែងណាស់ធ្លាប់បង្ហោះលេង។

៤- ច្រូតស្រូវប្រឡងចងជាកណ្តាប់ រូតរះស្វាហាប់មិនខ្លាចនឿយហត់ ជ្រកក្រោមម្លប់ត្នោត ហូបបាយជុំគ្នា ។

៥- សន្យារួចកឋិនទាន វិច្ឆិការាំងភ្លៀង បងនឹងវិលវៃ ខំសន្សំប្រាក់ ចូលស្តីពិសី រៀបការនឹងស្រីមុនថ្ងៃចូលឆ្នាំ (ពីរដង) ហេតុអ្វីបាត់បងមិនឃើញវិលវិញ៕ 

RELATED ARTICLES