Thursday, August 7, 2025
Homeព័ត៌មានជាតិគរឈើទាំងជុងៗលក់ ដូចផ្សារត្រី សមត្ថកិច្ចមើលអត់ឃើញ

គរឈើទាំងជុងៗលក់ ដូចផ្សារត្រី សមត្ថកិច្ចមើលអត់ឃើញ

ខេត្តស្ទឹងត្រែង ៖ ឈើរាប់សិបគំនរត្រូវបានក្រុមឈ្មួញដាក់លក់ នៅតាមគុម្ពោធព្រៃ ក្រោមផ្ទះ មាត់ច្រាំង ក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសេសាន ហាក់ដូចមិនខ្លាចរអានឹងមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធសោះ ខណៈដែលសមត្ថកិច្ច មើលអត់ឃើញ។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមអ្នកយកព័ត៌មាន បានចុះទៅផ្តិតរូបភាពឈើដែលគេអារច្រៀកជាដុំៗ បួនជ្រុង និងក្តារបន្ទះតូចធំ វែងខ្លី ជាគំនរ រាប់សិបកន្លែង នៅឃុំស្តៅ ស្រុកសេសាន។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានប្រាប់ថា មានឈ្មួញចាំប្រមូលទិញស្រាប់ លក់បន្ត។ អ្នកភូមិដឹកឈើតាមទូក គោយន្ត មកទម្លាក់ក្នុងភូមិ ហើយថៅកែ គេដើរមើល ទិញដាក់រថយន្ត ឬក៏ម៉ូតូ ដឹកចូលទៅទីរួមខេត្ត។ ជួនពេលយប់ គេដាក់ទូកដឹកទៅលក់ឱ្យសិប្បកម្ម ក្នុងក្រុងស្ទឹងត្រែង ដើម្បីកែច្នៃទៅជាគ្រឿងសង្ហារិម។

ប្រភពបានបន្ថែមថា សមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាបទេ ព្រោះត្រូវរ៉ូវគ្នាអស់ហើយ តាំងពីឃុំដល់ស្រុក ខេត្ត គេបង្ក្រាបតែឈើដែលមិនបានបង់លុយតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការឆ្លើយតប បំភ្លឺ ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕

RELATED ARTICLES