Thursday, August 7, 2025
Homeតារាខ្មែរស្រីស្អាតនែប ព្រំរិទ្ធកា បញ្ជាក់ច្បាស់ថា បេះដូងមិនទាន់មានម្ចាស់

ស្រីស្អាតនែប ព្រំរិទ្ធកា បញ្ជាក់ច្បាស់ថា បេះដូងមិនទាន់មានម្ចាស់

តារាកូនកាត់ថៃ កំពុងតែលេចមុខតាមស្ពត, MV រួមទាំងរឿងខ្លីៗជាច្រើន កញ្ញានែប ព្រំរិទ្ធិកា ដែលត្រូវគេសង្ស័យថា ជាគូស្នេហ៍របស់អ្នកចម្រៀង លោកផាន់រ៉ុង នោះ ស្រាប់តែពេលនេះ នាងវាចារថា បេះដូងរបស់នាងនៅទំនេរស្អាតទៅវិញ។

ការអះអាងបែបនេះរបស់ស្រីស្អាតព្រំរិទ្ធកា ច្បាស់ជាធ្វើឲ្យអ្នកចម្រៀងរ៉េប រូបនោះ ស្រឡាំងកាំងជាមិនខាន ព្រោះតែថ្មីៗនេះ លោកបានប្រាប់ទៅពិធីករ MyTV ក្នុងកិច្ចសម្ភាសន៍ថា អូនរិទ្ធកា ជាសង្សាររបស់លោក។

ប៉ុន្ដែទោះជាស្រីស្រស់រិទ្ធកា ថា បេះដូងនាងមិនទាន់មានម្ចាស់មែន តែពេលនេះគេឃើញតារាសាច់សខ្ចីរូបនេះ កាន់តែស្អិតល្មួតជាមួយអ្នកចម្រៀងរូបនោះ ជាងស្ករតាំងម៉ែទៅទៀត ទើបធ្វើឲ្យប្រុសៗជាច្រើនដែលគ្រឺតក្នាញ់សម្រស់ស្រីស្អាតរូបនេះ បានត្រឹមខកចិត្ត។

កញ្ញានែប ព្រំរិទ្ធកា អាយុ១៨ឆ្នាំ កម្ពស់១,៦០ម៉ែត្រ ទម្ងន់៥០គ.ក្រ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យច្បារអំពៅ ដែលត្រៀមប្រលងបាក់ឌុប នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ព្រំរិទ្ធកា បានឲ្យដឹងថា​នាងបានចូលសិល្បៈ៣ឆ្នាំមកហើយ ដោយមិនធ្លាប់ឆ្លងកាត់ការប្រលងផ្នែកសម្រស់ណាមួយនោះទេ ប៉ុន្ដែនាងចូលតាម Agency ហើយបានថតស្ពត និងរឿងខ្លីៗជាច្រើន។

ព្រំរិទ្ធកា បន្តថា ម្ដាយនាងជាជនជាតិថៃ ខណៈដែលឪពុកជាជនជាតិខ្មែរ អីចឹងនាងជាកូនខ្មែរកាត់ថៃ ហើយពីដំបូងនាងឪពុកម្ដាយនាងមិនចង់ឲ្យនាងចូលសិល្បៈនោះទេ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សា។ ប៉ុន្តែដោយសារតែនាងមានការបែងចែកច្បាស់លាស់ពីការសិក្សា និងលេងសិល្បៈនោះ ទើបគាត់អនុញ្ញាត ហើយនៅតែជាង២សប្ដាហ៍ទៀតប៉ុណ្ណោះ នាងនឹងប្រលងបាក់ឌុបហើយ។

ស្រីស្អាតរិទ្ធីកាស បន្ថែមថា សម្រាប់អាជីពសិល្បៈ នាងស្រលាញ់ទាំងសម្ដែងនិងច្រៀង តែមើលទៅបើចាប់អាជីពចម្រៀង ប្រហែលជាមិនអាចទៅរួចនោះទេ ព្រោះសំឡេងមិនសូវអំណោយផល​ទើបនាងផ្ដោតតែលើសម្ដែងជាង។

នាងបន្ថែមទៀតថា សម្រាប់តារាសម្ដែង ជា Idol របស់នាង គឺអ្នកនាងស្វែង សុជាតា និងនី មុនីនាថ ហើយរូបនាងផ្ទាល់ ត្រូវបានអ្នកដឹកនាំថា ត្រេមុខស្លូត ចឹងលេងសមតែតួទឹកភ្នែកទេ។

តារាកូនកាត់ថៃ រូបនេះថា ក្រៅពីអាជីពសិល្បៈ នាងស្រលាញ់នឹងត្រៀមបើកភោជនីយដ្ឋាន និងហាង Cosmetics នាពេលខាងមុខនេះផងដែរ៕

RELATED ARTICLES