Wednesday, August 6, 2025
Homeព័ត៌មានជាតិផ្អាកបណ្តោះអាសន្នធនាគារមួយ ក្រោយរកឃើញបុគ្គលិកស្រីម្នាក់ ផ្ទុកកូវីដ-១៩

ផ្អាកបណ្តោះអាសន្នធនាគារមួយ ក្រោយរកឃើញបុគ្គលិកស្រីម្នាក់ ផ្ទុកកូវីដ-១៩

នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញមនុស្ស២នាក់ មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដោយក្នុងនោះមានម្នាក់បម្រើការក្នុងធនាគារឯកជនកន្លែង (​នៅ​ផ្លូវ​សម្តេច​ប៉ាន រាជធានី​ភ្នំពេញ​) ត្រូវបានក្រសួង សុំគោលការពីរាជរដ្ឋាភិបាល ដើម្បីផ្អាកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ស្ត្រី២នាក់ ដែលក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ-១៩ ទី១. ​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៣​ឆ្នាំ មាន​អ​ស័​យ​ដ្ឋា​ន​រស់នៅ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​ភរិយា​អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ។ ទី២. ស្ត្រីជន​ជាតិខ្មែ​អាយុ​២១​ឆ្នាំ មាន​អ​ស័​យ​ដ្ឋា​ន​រស់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ និង​ជា​បុគ្គលិក​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ។

ស្ត្រីទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី)។

គួរបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ ចំនួន៨៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៩នាក់ហើយ ក្នុងព្រឹត្តិការ “សហគមន៍ ២៨វិច្ឆិកា”៕

RELATED ARTICLES