Wednesday, August 6, 2025
Homeព័ត៌មានជាតិអគារកាណាឌីយ៉ា ត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ មានផ្ទុកកូវីដ-១៩

អគារកាណាឌីយ៉ា ត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ មានផ្ទុកកូវីដ-១៩

បុរសជនជាតិចិនម្នាក់ ត្រូវបានក្រសួងសុខាភិបាល បានរកឃើញមានផ្ទុកនូវវីរុសកូវីដ-១៩ ដោយបុរសម្នាក់នេះបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលបានរកឃើញផ្ទុកវីរុសកូវីដ តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បុរសជនជាតិចិនរូបនេះ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស)។ ពេលនេះក្រសួងសុខាភិបាល បានសុំគោលការណ៍ផ្អាកដំណើរការបណ្តោះអាសន្ននូវធនាគារកាណាឌីយ៉ា និងតម្រូវឲ្យបុគ្គលិកដែលបម្រើការក្នុងធនាគារមួយនេះ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមថ្ងៃនេះ មនុស្ស៣នាក់បន្ថែមទៀត សរុបចំនួន២០នាក់ ត្រូវបានក្រសួងសុខាភិបាល រកឃើញផ្ទុកវីរុសកូវីដ-19 ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា”។

ស្ត្រី២នាក់ ដែលក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទី១. ​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៣​ឆ្នាំ មាន​អ​ស័​យ​ដ្ឋា​ន​រស់នៅ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​ភរិយា​អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ។ ទី២. ស្ត្រីជន​ជាតិខ្មែ​អាយុ​២១​ឆ្នាំ មាន​អ​ស័​យ​ដ្ឋា​ន​រស់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ និង​ជា​បុគ្គលិក​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ។

ស្ត្រីទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី)៕

RELATED ARTICLES