Tuesday, August 5, 2025
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា ខួបស្នេហ៍៣ឆ្នាំ មានគម្រោងយកកូនឆ្នាំ២០២១ នេះហើយ

អ្នកនាងសុគន្ធ និសា ខួបស្នេហ៍៣ឆ្នាំ មានគម្រោងយកកូនឆ្នាំ២០២១ នេះហើយ

តារាចម្រៀងសុគន្ធ និសា បានប្រារព្ធខួបកំណើតអាពាហ៍ពិពាហ៍ គម្រប់៣ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានអ្នកគាំទ្របានផ្ញើសារជូនពរនាងជាច្រើនផងដែរ។ ប៉ុន្ដែក្នុងចំណោមសារទាំងនោះ ភាគច្រើនផ្ដោតជំរុញចង់ឲ្យសុគន្ធ និសា យកកូនទៅគ្រាន់បានប្រលែងលេង ខណៈដែលអ្នកខ្លះទៀតបានសរសើរថា និសា រៀបការប្ដី ៣ឆ្នាំហើយ តែរូបសម្រស់របស់នាងគ្មានការប្រែប្រួលនោះទេ គឺនៅតែស្រស់ស្អាតដូចកាលនៅលីវអីចឹង។

ដោយឡែក ថៅកែហង្សមាស វិញ ក៏បានធ្វើឲ្យនិសា រំភើបផងដែរ តាមរយៈឲ្យកូនចៅរបស់លោកធ្វើបទចម្រៀងជាកាដូឲ្យនិសា ក្នុងថ្ងៃខួបអាពា៍ពិពាហ៍គម្រប់៣ឆ្នាំ បទ ”ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ”។

សុគន្ធ និសា បានថ្លែងអំណរគុណចំពោះបទចម្រៀង១បទនេះ ជាកាដូថ្ងៃខួប៣ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់នាង។ ប៉ុន្ដែនិសា មិនទាន់ឆ្លើយតបចំពោះក្រុមអ្នកគាំទ្រដែលចង់ឲ្យនាងយកកូនឆាប់ៗនោះឡើយ។

ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ ”នគរធំ” នាពេលកន្លងមក សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនិងស្វាមី បាននិយាយគ្នាអស់ហើយ រឿងយកកូន គឺត្រូវមានតាមគម្រោង មិនមែនយកកូនដោយចៃដន្យនោះទេ។ នាងថា បានត្រៀមចិត្តកាយរួចជាស្រេចថា នឹងយកកូននៅឆ្នាំ២០២១ ខាងមុខនេះហើយ ខណៈដែលចាស់ទុំទាំងសងខាងវិញ បានជំរុញឲ្យនាងយកកូនតាំងពីរៀបការហើយភ្លាមៗម្ល៉េះ។

សុគន្ធ និសា បានដឹកដៃអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ  ដែលជានាយផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនម៉ែនញូឡាយហ្វ ប្រចាំកម្ពុជា រៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយលោកសុខ ជំនោរ។

ក្រោយមានប្ដី៣ឆ្នាំនេះ និសា មិនទាន់ទទួលបានសិទ្ធិទៅរស់នៅអាមេរិក ស្របច្បាប់ (Visa) ឡើយ ហើយនាងត្រូវបានប្ដីអនុញ្ញាតឲ្យបន្ដរអាជីពសិល្បៈ ច្រៀង សម្ដែង ដោយសេរីដូចមុនតែម្ដង ទើបធ្វើឲ្យតារាស្រគត់ស្រគំរូបនេះ សម្រុកថតភាពយន្ដក្នុងតំណែងជាតួឯក ដល់ទៅ៤រឿងជាប់ៗគ្នា មានដូចជា ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, “ព្រះវេស្សន្ដជាតក” និងរឿង ”ចំណតថ្មីនៃសុភមង្គល”។

ដោយឡែក អាជីពចម្រៀងនៅហង្សមាស វិញ និសា ហាក់ស្ងប់ស្ងាត់ជាងមុនបន្ដិច ក្រោយមានប្ដីនេះ ប៉ុន្ដែនាងមិនពឹងលើអាជីពនេះទាំងស្រុងឡើយ ព្រោះពេលនេះបានបើកហាងគុយទាវខ្ចប់ និងចេកឆឹង ជាដើម។

ក្រៅពីសុគន្ធ និសា តារាដែលរៀបការហើយ មិនទាន់មានកូន មានដូចជា អ្នកនាងស៊ឹម សូលិកា និងកុល ដាវី  ជាដើម។ ប៉ុន្ដែសម្រាប់និសា វិញ នាងថា នឹងពពោះនៅឆ្នាំ២០២១ ខងមុខនេះហើយ អីចឹងមិនយូទេ នាងនឹងមានកូនង៉ាបីប្រលែងលេងដូចឱក សុគន្ធកញ្ញា ជាមិនខានឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES